តាមញ៉ែស្រី​បរ​​ទេស លទ្ឋផលចុងក្រោយ ឈាមស្រោចពេញខ្លួន​

0
306

ភ្នំពេញ ៖ បុរស​ខ្មែរ​ម្នាក់​បាន​រង​របួស​បែកក្បាល ខណៈ​ស្រវឹងស្រា​ហើយ​ឃើញ​នារី​បរទេស​ម្នាក់​ស្អាត​ក៏​តាម​ញ៉ែ​តាំងពី​ក្នុង​ក្លិប រហូត​ដល់​ស្ត្រី​នោះ​ចេញ​មក​ក្រៅ ក៏​នៅ​តែ​ចេញ​មក​តាម​ញ៉ែប៉ប្រែ​ទៀត ហើយ​ត្រូវ​មិត្តភក្ដិ​នារី​បរទេស​នោះ​២​នាក់​ស្រែក​ឱ្យ​ និង​ច្រាន​បុរស​នោះ​ចេញ បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​នឹង​ថូផ្កា​បែក​ហូរ​ឈាម អ្នក​ច្រាន​នោះ​ក៏​គេចខ្លួន​បាត់​ទៅ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​៨ ខែកុម្ភៈ នៅ​មុខ​ក្លិប​កម្សាន្ត​មួយ​តាម​ផ្លូវ​លេខ​៥១ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ។ បុរស​ដែល​រង​របួស​បែកក្បាល​នេះ​ ឈ្មោះ វណ្ណៈ មុខរបរ​រកស៊ី​លក់​ដី​ឡូត៍ ។ តាម​ប្រភព​ព័ត៌មាន​ពី​នារី​បរទេស​ជា​ជនជាតិ​អា​មេ​រិ​កបានឱ្យ​ដឹង​ថា មុន​កើតហេតុ​រូប​នាង​និង​ប្អូនប្រុស​នាង​ម្នាក់ បាន​ចូល​ទៅ​លេង​នៅ​ក្លិប​កម្សាន្ត​ខាងលើ ហើយ​ក៏​បាន​ស្គាល់​មិត្តភក្តិ​ប្រុស​២​នាក់​ទៀត​ ជា​ជនជាតិ​អា​មេ​រិ​ក​ដូច​គ្នា ក៏​នាំ​គ្នា​ផឹកស៊ី​រាំ​លេង​កម្សាន្ត​ ។

ខណៈនោះ ស្រាប់តែ​មាន​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​នេះ​ទៅ​និយាយ​ញ៉ែ​នាង ហើយ​នាង​ព្យាយាម​គេច​ចេញ តែ​បុរស​នោះ​នៅ​តែ​តាម​នាង រហូត​ដល់​នាង​ និង​មិត្តភក្តិ​ធុញ​ពេក​នាំ​គ្នា​ចេញ​មក​ក្រៅ​ក៏​បុរស​នោះ​នៅ​តែ​ដើរ​តាម​មក​ដល់​ក្រៅ​ទៀត​ដូច​រុយ​តាម​រោម ។ ដោយសារ​ពួក​នាង​ធុញ​ក៏​ស្តីឱ្យ ហើយ​មិត្តភក្ដិ​ប្រុស​នាង​២​នាក់​ដែល​ទើបនឹង​ស្គាល់គ្នា​នោះ​ ក៏​ច្រាន​បុរស​នេះ​ចេញ ហើយ​គួប​ផ្សំ​ជន​នេះ​ស្រវឹង​ជោកជាំ​ផង ក៏​ដួល​បោក​ក្បាល​​នឹង​ថូផ្កា​បណ្ដាល​ឲ្យ​បែក​ហូរ​ឈាមស​ស្រាក់​តែ​ម្តង ។ ភ្លាម​ៗ អ្នក​ច្រាន​ក៏​បាន​ដើរ​ចេញ​បាត់​ស្រមោល​ទៅ នៅ​សល់​តែ​រូប​នាង​និង​ប្អូនប្រុស ។

បន្ទាប់​មក បុរស​ជា​ជនជាតិ​ខ្មែរ​នោះ ​បាន​ស្រែក​ឲ្យ​ពួក​នាង​ថា ​ចោរ​ៗជា​ភាសា​អង់គ្លេស​ផង និង​ភាសា​ខ្មែរ​ផង ធ្វើ​ឲ្យ​នាង​ភ័យ​ក៏​រត់គេច​ខ្លួន ​តែ​បុរស​នោះ​បាន​រត់​តាម​ឃាត់​នាង រហូត​ដល់​ផ្លូវ​លេខ​១៥៤​ទើប​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ពេញ​ដងផ្លូវ​តែ​ម្ដង ។ បន្ទាប់​ពី​កើតហេតុ មាន​វត្តមាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់​សួរនាំ​បុរស​ខាងលើ និង​នារី​បរទេស​នោះ ។

បុរស​នេះ​ប្រាប់​សមត្ថកិច្ចថា រូប​គាត់​បាន​ចូល​ទៅ​លេង​នៅ​ក្លិប​កម្សាន្តខាងលើ ហើយ​ចេញ​មក​វិញ​ដំណាល​គ្នា​នឹង​ក្រុម​ជនបរទេស​ប្រុស​-ស្រី​នោះ​ដែរ ។ ប៉ុន្តែ​ពេល​មកដល់​មុខ​ក្លិប ក៏​ត្រូវ​ក្រុម​ជនបរទេស​នោះ​ស្រែក​ថាឱ្យ ទើប​គាត់​ចូល​ទៅ​សួរនាំ​ ក៏​ត្រូវ​បុរស​បរទេស​២​នាក់ ច្រាន​គាត់​បណ្តាល​ឱ្យ​ដួល​បែកក្បាល​តែ​ម្តង ហើយ​ពួក​គេ​នាំ​គ្នា​រត់គេច​ខ្លួន​ទើប​គាត់​ខឹង​ក៏​ស្រែ​កថា​ចោរ​ៗ​តែ​ម្តង​ទៅ ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​និង​នារី​ជនជាតិ​បរទេស​នោះ ត្រូវ​បាន​សមត្ថកិច្ច​ហៅ​ទៅ​សម្រួល​គ្នា​នៅ​ប៉ុស្តិ៍​នគរបាល​ផ្សារ​ថ្មី​មិនដឹង​ថា​មាន​ដំណោះស្រាយ​បែប​ណា​ទៀត​ទេ ៕

(មានវិដេអូ)

LEAVE A REPLY

Please enter your comment!
Please enter your name here