ចាប់ខ្លួនសិស្សសាលា ៣នាក់នៅស្រុកពារាំង!ក្រោយប្លន់ម៉ូតូសិស្សសាលាដូចគ្នាបាន១ថ្ងៃ

0
282

(ព្រៃវែង)៖ ជនសង្ស័យជាយុវជនប្រុសស្រី៣នាក់ ត្រូវបាន នគរបាលយុត្តិធម៌ ខេត្តព្រៃវែង ដឹកនាំផ្ទាល់ដោយលោក ពៅ ជីវី ស្នងការរងខេត្ត សហការជាមួយលោក ស៊ឹម កុសល អធិការស្រុកពារាំង ធ្វើការស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់។
ក្រោយពួកគេឃុបឃិតគ្នា រៀបគម្រោងយកកូនកាំបិតភ្ជង់ប្លន់យកម៉ូតូក្មេងស្រីជាសិស្សសាលាបាន១ថ្ងៃ។

ការឃាត់ខ្លួននេះបានធ្វើឡើងនៅរសៀលថ្ងៃទី០៨,០២,២០១៩ នៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

លោក ពៅ ជីវី ស្នងការរងខេត្តព្រៃវែងបានថ្លែងប្រាប់ ដើមរាំង ថា ជនសង្ស័យទាំងបីនាក់!
ទី១ឈ្មោះ ភា ស្រីលីន ភេទស្រី អាយុ ១៦ឆ្នាំជាសិស្សថ្នាក់ទី១០នៃវិទ្យា ល័យ ព្រៃព្នៅ។
២ ឈ្មោះ លឹម ម៉េងលាង ភេទប្រុស អាយុ១៥ឆ្នាំសិស្សថា្នក់ទី១០វិទ្យា ល័យព្រៃព្នៅ។
៣ឈ្មោះ លឹម ស៊ីវឡុង ភេទប្រុស អាយុ ១៧ឆ្នាំ សិស្សថ្នាក់ទី១០ វិទ្យាល័យ ព្រៃព្នៅ អ្នកទាំង៣នាក់ រស់នៅភូមិ ព្រៃព្នៅ ឃំុព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

រីឯជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ភិន សុខឡេង ភេទ ស្រី អាយុ១៤ឆ្នាំមុខរបរសិស្ស នៅភូមិ​ អង្គាសដី ឃំុព្រៃព្នៅ ស្រុកពារាំងខេត្តព្រៃវែង។
ជិៈម៉ូតូម៉ាក C125 ស៊េរី016 ពណ៌ខ្មៅ មិនមានស្លាកលេខ។

លោកស្នងការរងបន្តថា នៅមុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី០៧,០២,២០១៩ ជនរងគ្រោះបានជិៈម៉ូតូខាងលើតែម្នាកឯង ចេញពីសាលារៀនព្រៃព្នៅ សំដៅមកផ្ទះរបស់ខ្លួននៅភូមិអង្គាលដី លុះជិៈមកដល់កន្លែងស្ងាត់។
ត្រង់ចំណុចទួលកុកសៀម ចម្ងាយជិត២គីឡូម៉ែត្រ ខាងលិចភូមិព្រៃព្នៅ ឃំុ ព្រៃព្នៅ ស្រុកពារាំង។
ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ពាក់មួកសុវត្ថិភាព ជិៈម៉ូតូមកជិតរួចកាន់ដាវប្រវែងកន្លះម៉ែត្រ មកភ្ជង់ចង្កេះសំឡុតនារីរងគ្រោះ។
ឲ្យចុះពីលើម៉ូតូ រួចពួកគេបានយកម៉ូតូជនរងគ្រោះ និងម៉ូតូពួកគេជិៈម្នាក់មួយគេចខ្លួនបាត់ស្រមោល។
លុះដល់រសៀលថ្ងៃទី០៨ខែដដែលនគរបាល ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការខេត្ត សហការជាមួយ នគរបាលស្រុកពារាំង ដឹកនាំដោយលោកផ្ទាល់ បានស្រាវជ្រាវយ៉ាង ម៉ត់ចត់ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ដើម្បីសួរនាំ។

នៅចំពោះមុខសមត្ថកិច្ច ពួកគេបានសារភាពថា ខ្លួនពិតជាបាន ប្រព្រឹត្ត អំពើលួចមានស្ថានទំងន់ទោស
( ប្លន់​ ) យកម៉ូតូ C125 ពណ៌ខ្មៅ កាលពីថ្ងៃទី០៧ ពីជនរង គ្រោះឈ្មោះ ភិន សុខឡេង ភេទស្រី អាយុ ១៤ឆ្នាំ នៅភូមិ អង្គាសដី ឃំុ ព្រៃព្នៅ ពិតប្រាកដមែន ដោយពួកខ្លួនបានរៀបគម្រោងតាំងពីថ្ងៃទី២មកម្លេះ។
ដោយតម្រូវឲ្យឈ្មោះ ភា ស្រីលីន ជាអ្នកដឹកនាំបង្ហាញផ្លូវ រីឯឈ្មោះ លឹម ម៉េងលាង និងឈ្មោះ លឹម ស៊ីវឡុង ជាអ្នកប្រព្រឹត្តផ្ទាល់។
ក្រោយប្លន់ម៉ូតូបាន ពួកគេបានយកទៅលាក់ក្នុងព្រៃ នាចំណុច ក្រោយរមណីយដ្ឋាន (ព្រៃដើមស្រុក) នៅស្រុកស៊ីធរកណ្ដាល ហើយត្រូវសមត្ថកិច្ចរកឃើញប្រគល់ជូនម្ចាស់ដើមវិញ។

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ ត្រូវបាននគរបាលនៃការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ កសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្ត ដើម្បីចោទប្រកាន់ទៅតាមនីតិវិធី៕ ចាន់ ថន

ប្រភព៖ ដើមរាំង-Dermrang

LEAVE A REPLY

Please enter your comment!
Please enter your name here