ភ្នំពេញ៖ យុវតីរូបស្រស់សិស្សសាលាប៊ែលធី ជិះម៉ូូតូទៅរៀននិយាយទូរស័ព្ទតាមផ្លូវ ត្រូវជនសង្ស័យ២នាក់ ជិះម៉ូតូឌុបគ្នាមកឆក់ទូរស័ព្ទ បានសម្រេច តែសំណាងអាក្រក់ ក៏ជ្រុលទៅបុករថយន្ដមួយគ្រឿងទៀត បណ្ដាលឲ្យដួល ផ្អេីលប្រជាពលរដ្ឋចេញមកជួយចាប់បានព្រួតវាយម្នាក់មួយដៃ ម្នាក់មួយជើង ហេតុការណ៍នេះបានកេីតឡេីងនៅវេលា ម៉ោង០១:២០នាទីរសៀល ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅត្រង់ចំណុចមុខរោងចក្រកាត់ដេរសម្លៀកបំពាក់អ៉ីខាង ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមអោយដឹងពីលោក ឯម ភារី ជានាយប៉ុស្តិ៍ស្ទឹងមានជ័យ៣បានអោយដឹងថា មុនពេលកើតហតុយុវតី ដែលជាសិស្សសាលា២នាក់បងប្អូនបង្កើតជិះម៉ូតូzoomer xមួយគ្រឿងចេញពីផ្ទះ ក្នុងគោលបំណងទៅសាលារៀនបេលធី តាមបណ្តោយផ្លូវវេងស្រេងម្តុំលូ៥ ក៍លេចមុខជនសង្ស័យ២នាក់ជិះម៉ូតូសេ១២៥សេរីឆ្នាំ២០១៧ បានមកធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃពីយុវតីបានសម្រេចតែសំណាងមិនល្អ បានជិះទៅបុកគូថរថយន្តមួយគ្រឿងបណ្តាលឱ្យដួល រួចរត់គិចចោលម៉ូតូប្រហែល៣០០ម៉ែត្រត្រូវបានកំលាំងនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យ៣ឈជើងក្បែស្តប់នោះ ស្រាប់បានដេញ់ចាប់បានក្រោយកុងសុីកាប់ជ្រូកលូប្រាំទាំង២នាក់តែម្តង
ក្រោយកើតហេតុឱពុកបង្កើតរបស់យុវតី រងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាល សង្កាត់ស្ទឺងមានជ័យទី៣។
ជនសង្ស័យទាំង២នាក់ទី១៖មានឈ្មោះជិន រតនាអាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដនិងជនសង្ស័យទី២មានឈ្មោះអ៊ី ឈិអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសុំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕
(សូមទស្សនាវិដេអូ)
ប្រភព៖ ម៉េង អ្នកសារព័ត៌មាន អត់លុយ