(បាត់ដំបង) អគារសិក្សាថ្មី១ខ្នង មាន៥បន្ទប់ និងអគារអន្តេវាសិកដ្ឋានសិស្សប្រុស១ខ្នង នៅវិទ្យាល័យស្រុកឯកភ្នំ ស្ថិតក្នុងភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានសាងសង់រួច នឹងត្រូវដាក់ឲ្យប្រើប្រាស់ដើម្បីសម្រួលដល់ការរៀន និងបង្រៀនរបស់លោកអ្នកគ្រូនឹងសិស្សនុសិស្ស។
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃសុក្រ ៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២។
សូមជម្រាបថា អគារសិក្សា និអន្តេវាសិកដ្ឋានងនេះ ជាអំណោយរបស់អង្គការសមាគមសម្រេចសុបិន្តកុមារ ដែរមាន៥បន្ទប់ អំពីបរតុងប្រក់ក្បឿង ដែលបំពាក់ដោយគ្រឿងសង្ហារឹម និងបង្គន់អនាម័យចំនួន៥ លើផ្ទៃដីទំហំ ៣៦០ម៉ែ្រតការ៉េ ដោយចាប់ផ្តើមកសាង កាលពីថ្ងៃទី ០១ កញ្ញា ឆ្នាំ២០១៨ រួចរាល់ជាស្ថាពរនៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០១៨ ៕