អស្ចារ្យណាស់ គំនិតថ្មីរបស់ក្រុមហ៊ុន Boeing នឹងផ្តល់នូវប្រសិទ្ធភាពហោះហើរ ក្នុងល្បឿន Mach 0.80

0
326

ក្រុមហ៊ុន Boeing ទទួលយក​នូវ​ការច្នៃប្រឌិត​ចុងក្រោយ​គឺ Transonic Truss-Braced Wing ដែលជា​ការកំណត់​រចនា​សម្ព័ន្ធ​ថ្មី​មួយ​ដែល​ក្រុមហ៊ុន​បាន​និយាយថា​ផ្តល់នូវ​ប្រសិទ្ធ​ភាពមិន​ធ្លាប់មាន​ពីមុនមក​ក្នុង​ល្បឿន Mach 0.80 ក្នុងអំឡុងពេល​ហោះហើរ ។ ការ​រចនា​ថ្មី​បាន​បើកផ្លូវសម្រាប់​ជើងហោះហើរ​ដែលមាន​ល្បឿន​លឿន​ជាង​សំឡេង​នៅ​កម្ពស់​ខ្ពស់​ទោះបីជា​ដំណើរការ​អភិវឌ្ឍន៍​ទាំងមូល​ស្ថិតនៅក្នុង​ដំណាក់កាល​ទ​ស្សន​វិស័យ​ក៏ដោយ ។ ក្នុងចំណោម​របស់​ផ្សេងទៀត គឺ​វា​មាន​ស្លាប​រាងស្តើង​ធំ​វែង ។​

​នេះ​គឺជា​កំណែ​ចុងក្រោយ​នៃ Boeing’s transonic plane concept ដែលមាន​ស្លាប​ហោះ​ប្រវែង ១៧០ ហ្វី​ត ។ ក្រុមហ៊ុន​នេះ​បានឱ្យដឹង​ក្នុង​សេចក្តីប្រកាស​មួយ​កាលពី​ថ្មីៗ​នេះ​ថា​នៅពេលយន្តហោះ​កំពុង​ហោះ​ក្នុង​ល្បឿន Mach 0.80 ប្រភេទ​ថ្មី​នៃ​ស្លាប​វា​នឹង​ផ្តល់​កម្រិត​នៃ​ប្រសិទ្ធភាព Aerodynamic ។​

​សមាសធាតុ Truss ធ្វើឱ្យ​ឆ្អឹង​ស្លាប​វែង​អាចធ្វើ​ទៅបាន ហើយ​ហោះ​ល្បឿន​លឿន​ជាង​ម៉ូ​ដែលវី​ង Transonic Truss-Braced Wing (TTBW) ។ ដើមឡើយ​បើ​យោងតាម TTBWs ត្រូវបានរចនា​ឡើង​សម្រាប់​ល្បឿន​នៃ​ការហោះហើរ Mach 0,70 ទៅ 0,75 ។ ល្បឿន Mach 0.80 លឿន​ជាង​មុន​ត្រូវបាន​ធ្វើឡើង​ដោយ​អាច​បត់បែន​បាន និង ធ្វើឱ្យ​ប្រសើរឡើង ។ ទន្ទឹមនឹងនេះ មុំ​ហោះហើរ​ថ្មី​ក៏​អាចធ្វើឱ្យ​វា​កាន់​តែមាន​ប្រសិទ្ធភាព​ផងដែរ ។​

​ទាំងអស់នេះ​ត្រូវបាន​ធ្វើឡើង​ទៅបាន​មួយផ្នែក​ដោយ NASA Ames Research Center’s wind tunnels ជា​កន្លែង​ដែល​ក្រុមហ៊ុន Boeing បានធ្វើ​តេស្តិ៍យ៉ាង​ទូលំទូលាយ ។ ទីភ្នាក់ងារ​អវកាស និង ក្រុមហ៊ុន​អាកាសចរណ៍​ឯកជន​បានធ្វើការ​រួមគ្នា​លើ​គំនិត​ឆ្លងកាត់​អស់​រយៈពេល​ជិត​មួយ ទសវត្សរ៍​ក្រោម​កម្មវិធី​មួយ​ដែលមាន​ឈ្មោះថា Subsonic Ultra Green Aircraft Research ៕ប្រភពប្រជាប្រិយ

LEAVE A REPLY

Please enter your comment!
Please enter your name here