ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ករណីលួច​គាស់​ទូដែក​ក្នុង​បណ្ណាគារ យកប្រាក់​ជិត​មួយ​ម៉ឺន​ដុល្លារ ​

0
319

សៀមរាប​៖​ ជនសង្ស័យ​មានឈ្មោះ លាង សាលី ហៅ វុ​ធ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​ទីលំនៅ​ភូមិ​ទួល​ត្នោត ឃុំ​គគី ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

​ ដំណើររឿង​នៅ​យប់ ថ្ងៃទី ១​ខែ កុម្ភៈ ឆ្នំា២០១៩ ករណី​គាស់​ទូដែក ក្នុង​បណ្ណាគារ​ព្រះវិហារ របស់​ជនរងគ្រោះ ឈ្មោះ ជា រ័ត្ន​មុន្នី ភេទ​ប្រុស​អាយុ ៤៣​ឆ្នាំ នៅក្នុង​ភូមិ​សាលាកន្សែង​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។ ដោយ​យកប្រាក់​អស់ ៥.០០០​ដុល្លារនាឡិការ​ដៃ ចំនូ​ន ៤០​គ្រឿង និង ទូរស័ព្ទ​១​គ្រឿង ហើយ ជន សង្ស័យ​បាន​គេចខ្លួនបាត់​។

​ លុះ​រហូតដល់​យប់​ថ្ងៃទី​៤​ខែកុម្ភៈ​ឆ្នាំ​២0១៩​កម្លាំង​នគរបាល​បានធ្វើការ​ស្រាវ​រហូត​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​ធ្វើការ​សាកសួរ​។​ជននេះ​ឆ្លើយ​សារភាពថា​រូបគេ​មកពី​ភ្នំពេញ​ពេលយប់​បាន​ទៅ​ផឹក​ម្នាក់ឯង​នៅ​ម្តុំ​ស្តា​ត​ចាស់​។

​ពេលនោះ​ក៏បាន​ឃើញ​កន្លែង​លក់​សៀវភៅ​មួយកន្លែង​យីហោ​បណ្ណាគារ​ព្រះវិហារ​ចំហរទ្វារ​បង្អួច​ខាងក្រោយ​។​លុះ​រហូតដល់់​ម៉ោង​២​និង​០០​នាទី​យប់​ឈានចូល​ថ្ងៃទី​២​ខែកុម្ភៈ​ឆ្នាំ​២០១៩​ខ្លួន​បាន​លូច​ឡើង​តាម​បង្អួច​ទ្វារ​ខាងក្រោយ​ចូលទៅក្នុង​បណ្ណាគារ​ព្រះវិហារ​គាស់​ទូរ​ដែក​យកប្រាក់​និង​សម្ភារៈ​ដូចដែល​ម្ចាស់​ប្រាប់​។​រួច​គេចខ្លួន​រហូតដល់​ថ្ងៃទី​៤​ខែកុម្ភៈ​ឆ្នាំ​២០១៩​ក៏ត្រូវ​បាន​សម្ថ​កិច្ច​ឃាត់ខ្លួន​តែម្តង​។ ​

ចាប់ខ្លួន​ដកហូត​វត្ថុតាង ទូរស័ព្ទ ១​គ្រឿង​ម៉ាក IPhone 6pluse ដែលជា​របស់​ជនរងគ្រោះ​ខ្សែដៃ​១​ខ្សែ​និង​ដុល្លារ​៥០០​ដុ​លា្ល​រ​។​ពិនិត្យ​មើលឃើញថា​ប្រាក់​នោៈ​ប្រាក់សុទ្ធ​២០០​ដុល្លារ​ប្រាក់​សែន​៣០០​ដុល្លារ​និង​លុយ​ខ្មែរ​ចំនួន​៣០​ម៉ឺន​រៀល នាឡិកាដៃ​ចំនួន ៧ គ្រឿង​។​ ជនសង្ស័យ​ត្រូវបញ្ជូន​ទៅកាន់​តុលាការ​នៅ​ថ្ងៃទី​៥​ខែកុម្ភៈ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here