ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ៖ ស្នេីម្ចាស់សំណង់ និងអាគារ ដីឡូតិ៍ នៅខេត្តព្រះសីហនុ រៀបចំក្រាលថ្មក្រានីត ដើម្បីធានាបាននូវសោភ័ណភាពចិញ្ចេីមផ្លូវសាធារណៈ

0
292

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេក្តីណែនាំដល់គណៈអភិបាល ខេត្តព្រះសីហនុ តម្រូវឲ្យ សណ្ឋាគារ ភោជនីយដ្ឋាន អគារការិយាល័យ អគារស្នាក់នៅ សំណង់ និងម្ចាស់ កម្មសិទ្ធិដីឡូតិ៍ ដែលកំពុងអភិវឌ្ឍ សាងសង់ ឫបានសាងសង់រួច រៀបចំក្រាលថ្មក្រានីត ដែលមាននីវ៉ូគោលស្មើគ្នាតែមួយ ដោយរៀបចំឲ្យមានផ្លូវថ្មើរជើង និងកន្លងផ្លូវទោចក្រយាន សម្រាប់សាធារណៈជន និងជនពិការ អាចធ្វើ ចរាចរណ៍បាន លើចិញ្ចើមផ្លូវនៅពីមុខទីតាំងអចលនវត្ថុ របស់ខ្លួន។

ទន្ទឹមនឹងនេះ គឺដើម្បីធានាបាននូវសោភ័ណភាពសាធារណៈ ទាក់ទាញភ្ញៀវទេសចរណ៍ និងលើកកម្ពស់ការ ធ្វើដំណើរដោយថ្មើរជើង ប្រកបដោយសុវត្ថិភាព សុខុមាលភាព និងភាពងាយស្រួលដល់សាធារណៈជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here