រសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម មាន ចាន់យាដា អភិបាលរងរាជធានី តំណាងឲ្យអភិបាលរាជធានី បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តរបស់ក្រុមការងារលេខាធិការដ្ឋានគ្រឿងញៀនថ្នាក់រាជធានី ដើម្បីជំរុញ និងពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៀតលើការងារផ្សព្វផ្សាយអប់រំ ការងារថែទាំ ព្យាបាល ស្តារនីតិសម្បទាបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសមាហរណកម្មអ្នកញៀន ព្រមទាំងការងារបង្ក្រាបជាប្រចាំថ្ងៃផងដែរ៕