ក្មេង​ស្រី​២​នាក់​ជាបងប្អូនបង្កើតនឹងគ្នា ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបន្ទាប់ពីនាំគ្នាទៅលួចម៉ូតូរបស់គេ

0
515

ខេត្តសៀមរាប ៖ ក្មេង​ស្រី​២​នាក់​ជាបងប្អូនបង្កើតនឹងគ្នា ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបន្ទាប់ពីនាំគ្នាទៅលួចម៉ូតូរបស់គេ ហេតុការណ៍នេះបានកើតឡើងកាលពី​វេលា​ម៉ោង​១០​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ​​នៅ​ក្នុងផ្ទះ របស់ជនរងគ្រោះ ស្ថិត​នៅ​ក្រុម​ទី​១០ ភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ ក្រុង​-​ខេត្តសៀមរាប រួច​គេចខ្លួន​បាត់ ស្រមោល ។

ក្រោយទទួលបានពាក្យបណ្តឹងភ្លាមៗនោះ​លោក​បានឱ្យ​កម្លាំង​ជំនាញ​ចុះ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុ​តាង​នៅ​ហាង​អ៊ុតសក់​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ទៅ​ភ្នំ​ក្រោម ក្នុងភូមិ​អារញ្ញ សង្កាត់​សៀមរាប ក្រុង​-​ខេត្តសៀមរាប រួច​នាំ​យក​មក​សួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ។

ក្រោយ​ពី​ធ្វើការ​សាកសួរ​ជនសង្ស័យ (​ក្មេង​ស្រី​)​ទាំង​ពីរ​នាក់ រួច​មក​ពួក​គេ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្ម​លួច​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ខាងលើ​ពិតប្រាកដ​មែន ។

ជនសង្ស័យ​ទាំង​២​នាក់រួម​មានឈ្មោះ

​ទី​១-​ឈ្មោះ វិ​ន សុ​ជា ហៅ​ហេង ភេទ​ស្រី អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​២-​ឈ្មោះ វិ​ន ស្រី​លាភ ភេទ​ស្រី អាយុ​១៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​ទាំង​ពីរ​នាក់ ជា​បងប្អូន​បង្កើត​) មានស្រុក​កំណើត និង​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​កំពង់​ថ្កូវ ឃុំ​មាន​ជ័យ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ពាក់ព័ន្ធ​ករណី​អំពើ​លួច (​យក​ម៉ូតូ​)​មាន​ស្ថាន​ទម្ងន់ទោស ។

បច្ចុប្បន្ន​ជនសង្ស័យ (​ក្មេង​ស្រី​) ទាំង​២​នាក់​ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ចំណែក​ម៉ូតូ​ជន​រង​គ្រោះ​ប្រគល់​ឱ្យ​ម្ចាស់​ដើម​វិញ ៕

ប្រភព៖ Heng Ly

LEAVE A REPLY

Please enter your comment!
Please enter your name here