ខឹងសុំលុយឪពុកទិញស្រាផឹកមិនបាន យកកូនកាំបិតចិតបន្លែចាក់បំពង់.ក …….

0
232

(ភ្នំពេញ) ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី ៤​ ខែកុម្ភ:​ ឆ្នាំ ២០១៩នៅចំណុចផ្ទះលេខ ៨៨៣ក្រុម ទី៥ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។

ជនរងគ្រោះឈ្មោះ ប៉ែន​ បញ្ញា ភេទប្រុសអាយុ ២៦ឆ្នាំ មុខរបរធ្វើកម្មករសំណង់ រស់នៅទីតាំងកើតហេតុខាងលើ ។

មុនពេលកើតហេតុ ជនរងគ្រោះ បានផឹកស្រា ជាមួយអ្នកជិតខាង តែមិនទាន់អស់ចិត្ត ហើយគាត់ក៏បានសុំឪពុក ទិញស្រាផឹកបន្ថែមទៀត តែឪពុកមិនឲ្យ ក៏បានយកកូនកាំបិតចុងស្រួចចិតបន្លែ មកចាក់ ដោយត្រូវចាក់ចំជើង និងបំពង់.កខ្លួនឯងចំនួន ៣កន្លែង បណ្តាលឲ្យរបួសធ្ងន់ហូរឈាមយ៉ាងខ្លាំង ក្រោយមកក៏ត្រូវបាន ក្រុមគ្រួសារដឹកតាមម៉ូតូកង់បី យកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here