ម៉ូតូ២គ្រឿងបុកពេញទំហឹង បណ្ដាលឲ្យមនុស្សម្នាក់បានស្លាប់ នឹងរងរបួសធ្ងន់៤នាក់នៅផ្លូវលេខ១៣២ ក្នុងស្រុកត្រាំកក់

0
300

តាកែវ៖ ម៉ូតូ២គ្រឿងបុកពេញទំហឹង បណ្ដាលឲ្យមនុស្សម្នាក់បានស្លាប់ នឹងរងរបួសធ្ងន់៤នាក់នៅផ្លូវលេខ១៣២ ក្នុងស្រុកត្រាំកក់ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃច័ន្ទ ទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ម្សិលមិញនេះ នៅចំណុចលើផ្លូវលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ១-២ ស្ថិតក្នុងភូមិព្រៃឈើទាលក្រោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

ម៉ូតូទាំង២គ្រឿងមាន៖
ទី១-ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FM-9921 បើកបរដោយឈ្មោះ គួន អុល ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិត្រពាំងក្រញូង ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរ កសិករ(រងរបួសធ្ងន់) មានឌុបមនុស្ស២នាក់ ឈ្មោះ គួន ទិន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កសិករ(រងរបួសធ្ងន់) និងឈ្មោះ កឿ ង៉ាក ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ នៅភូមិឃុំជាមួយអ្នកបើកម៉ូតូខាងលើ (រងរបួសធ្ងន់) បើកបរមកពីទិសខាងកើត លុះមកដល់ចំណុចខាងលើ បានបុកម៉ូតូមួយគ្រឿងដែលបត់ឆ្វេងឆ្លងផ្លូវ ម៉ូតូម៉ាកហុដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1N-5478 បើកបរដោយឈ្មោះ ផល ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិត្រពាំងអង្គ សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មុខរបរ កសិករ (ស្លាប់នៅកន្លែងកើតហេតុ) មានឌុបមនុស្សម្នាក់ពីក្រោយ ឈ្មោះ ម៉ៅ មិនា ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិឃុំជាមួយគ្នា( រងរបួសធ្ងន់)។ជនរងគ្រោះត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ ចំណែកសាកសព បានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here