ពិតជារន្ធត់មែន!!! មនុស្ស២នាក់បានស្លាប់ និង៨នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល ដោយសារ……

0
353

ភ្នំពេញ ៖ កាលពីម៉ោងជាង១២ថ្ងៃត្រង់ទី១៨ ខែកក្កដា ឆ្នាំ២០១៩ យ៉ាងហោចណាស់មនុស្ស២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និង៧នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាលត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដែលករណីដ៍រន្ធត់នេះ ស្ថិតនៅតាមបណ្តោយមហាវិថី ឈ្នះឈ្នះ ភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តកូរ៉េ ពណ៌ខៀវ ជិះគ្នា៣នាក់ បើកបរដោយឈ្មោះ ធី អាយុ៣៥ឆ្នាំ រួមដំណើរជាមួយប្រពន្ធឈ្មោះ ហ៊ាន ស្រីនាង អាយុ២៨ឆ្នាំ និងកូនប្រុសតូចអាយុ៣ឆ្នាំ មានទីលំនៅ សង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ ។


រថយន្តបានធ្វើដំណើរពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ មានបញ្ហាបច្ចេកទេស ដាច់ម៉ែត្រចង្កូត ទើបរេឡើងខឿនទ្រូងផ្លូវប្រមាណជា១០ម៉ែត្រ ទើបធ្លាក់ចុះមកវិញ រេទៅខាងស្តាំ ត្រូវបានរថយន្តម៉ាកFUSO ពណ៌បៃតង ពាក់ស្លាកលេខ តាកែវ 3A-1110 ដឹកអុស ជិះគ្នា៨នាក់ បើកស្របទិស លឿនជ្រុលទៅបុកពីក្រោយ រថយន្តកូរ៉េ បណ្តាលឲ្យរថយន្តកូរ៉េ ដាច់ជា២កំណាត់ ធ្លាក់ដាច់ជ្រុះកាប៊ីន ស្លាប់ប្តី កប់ក្រោមរថយន្ត ប្រពន្ធនិងកូនរងរបួសធ្ងន់ ចំណែកភាគី រថយន្ត FUSO បន្តទៅបុកខ្ទប់នឹងដើមឈើបណ្ដាលអោយគៀបស្លាប់ព្រូរថយន្ដម្នាក់ និង៧នាក់ទៀតរងរបួសធ្ងន់ស្រាលចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ ជនរងគ្រោះដែលរបួសធ្ងន់ស្រាលត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ រីឯជនរងគ្រោះដែលស្លាប់នៅនឹងកន្លែង ត្រូវបានសមត្ថកិច្ច គាស់យកចេញ រួចប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតរៀងៗខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here