ករណីខុសឈ្មោះ ឬ ខុសទិន្នន័យ ចំពោះឯកសារណាមួយ ពិតជាពិបាកណាស់ នៅពេលត្រូវការប្រើប្រាស់ជាឯកសារយោងម្ដងៗ ។ ថ្មីៗនេះ មានប្រជាពលរដ្ឋជាច្រើនបានចោទសួរទៅខាង អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អំពីករណីខុសឈ្មោះក្នុងសៀវភៅគ្រួសារ ឬ សៀវភៅស្នាក់ ចង់កែតម្រូវត្រូវធ្វើបែបណាខ្លះ ? តទៅនេះគឺជាការឆ្លើយតបទៅកាន់ប្រជាពលរដ្ឋ ៖
១. សៀវភៅគ្រួសារ
សាម៉ីខ្លួនដែលជាអ្នកចង់កែតម្រូវត្រូវទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល និង ត្រូវភ្ជាប់ឯកសារ មួយចំនួនដូចខាងក្រោម ៖
- សេចក្ដីចម្លងសំបុត្រកំណើត ឬ សេចក្ដីចម្លងបញ្ជាក់សំបុត្រកំណើត
• អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
• សំបុត្រអាពាហ៍ពិពាហ៍ (បើមាន)
• លិខិតអនុញ្ញាតផ្លាស់ប្ដូរទីលំនៅ ពីនគរបាលប៉ុស្តិ៍រដ្ឋបាល ទីកន្លែងចាស់ដែលសាមីខ្លួនធ្លាប់រស់នៅ (ប្រសិនបើមានការផ្លាស់ប្ដូរទីកន្លែងរស់នៅ) ។
២. សៀវភៅស្នាក់នៅ
សាម៉ីខ្លួនដែលជាអ្នកចង់កែតម្រូវត្រូវទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល និង ត្រូវភ្ជាប់ឯកសារ មួយចំនួនដូចខាងក្រោម ៖
• សៀវភៅស្នាក់នៅ
• សេចក្ដីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងបញ្ជាក់សំបុត្រកំណើត
• អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
• សំបុត្រអាពាហ៍ពិពាហ៍
សូមបញ្ជាក់ដែរថា ឯកសារចាំបាច់បំផុតក្នុងជីវិតរបស់ពលរដ្ឋខ្មែរគ្រប់រូបមានដូចជា សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ជាដើម ៕
ដក់ស្រង់ពី ប្រជាប្រិយ កែសម្រួលដោយ NCNDaily