របក​គំហើញ​ថ្មី​ៗ ផូស៊ីលក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ពពួក​ផ្កាយ​សមុទ្រ និង​ផ្កា​ថ្ម

0
744

យោងតាក្រុ​មការងា​សិក្សា​អំពី​ផូស៊ីល​មាន​លោក លឹម​ វណ្ណ​ច័ន្ទ អ្នក​បុរាណ​វិទ្យា​ សហការ​ជា​មួយ​លោក​​ ហ៊ុន​ សីហា អ្នក​ស្រាវជ្រាវសត្វ លោក សៀង សុថាន អ្នក​ធរណី​វិទ្យា បាន​ចុះ​ពិនិត្យ​ ភ្នំមួយចំនួន​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ ក្នុង​ឆ្នាំ​២០១៩​នេះ។​ ជា​លទ្ធ​ផល​យើង​បាន​រក​ឃើញផូស៊ីល​សត្វសមុទ្រ ផ្កា​ថ្ម​ជា​ច្រើន​ប្រភេទ។ ប្រភេទមួយ​ចំនួនយើង​អាច​កំណត់​អត្ត​សញ្ញាណបាន និង​​ខ្លះ​មិន​ទាន់​អាច​កំណត់​អត្តសញ្ញាណ​បាន​នៅ​ឡើយ ទាមទារ​ឱ្យ​មាន​ការ​សិក្សា​ជា​បន្ត​ទៅ​ទៀត។​

អ្វីជា​ Crinoid? ជាប្រភេទ​សត្វ ដែល​ស្ថិត​នៅ​ ក្នុងសាខានៃពពួក​ផ្កាយ​សមុទ្រ និង​ផ្កា​ថ្ម​។ ដើមរបស់​វា​មាន​លក្ខណៈ​ជា​កង់ៗ មាន​ទំហំ​តូចៗ រហូត​ដល់​២.៥​សង់​ទី​ម៉ែត្រ និង​មាន​ផ្កា។ ពូជប្រភេទនេះ​ត្រូវបាន​រក​ឃើញ​​នៅ​ប្រទេស​កម្ពុជា​ នៅ​ភ្នំ​កង​វ៉ា ភ្នំបាក់ ភ្នំ​ជញ្ជាំង​ ភ្នំ​ស្វាយ នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​​។ តាមតារាងនៃGeologic Time Chart ផូស៊ីលគ្រីណូ​អ៊ីត កើត​ឡើង​នៅ​ក្នុង​សម័យ​បាលេអូ​សូ​អ៊ីក៕

LEAVE A REPLY

Please enter your comment!
Please enter your name here