(កណ្តាល)៖ បុរសវ័យក្មេងម្នាក់ លួងលោមសិស្សស្រីដើម្បីបំពេញចំណង់ផ្លូវភេទរបស់ខ្លួន តែត្រូវម្តាយក្មេងស្រីដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចឲ្យឃាត់ខ្លួន ហេតុកាណ៍ឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង២៤និង០០នាទីថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះរបស់ឈ្មោះខ្លឹង វណ្ណនី(ផ្ទះកំពុងសាងសង់) ភូមិព្រែកតាអុងទី៣ ឃុំពាមឧញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល។
ប្រភពបានឲ្យដឹងថាជនសង្ស័យបានស្គាល់គ្នារយះពេល០៣ខែមកហើយដោយជនសង្យ័យធ្វើការសំណង់នៅមុខផ្ទះជនរងគ្រោះស្គាល់ទំនាក់ទំនងគ្នាធម្មតាក្រោយមកជនសង្យ័យបានមកធ្វើការនៅភូមិព្រែកតាអុងទី៣ជនរងគ្រោះក៏បានមកលេងជនសង្ស័យពេលថ្ងៃៗហើយល្ងាចឡើងត្រឡប់ទៅផ្ទះវិញចំនួន០៣ទៅ០៤ដងមកហើយ ។
លុះដល់ថ្ងៃទី០១ ០២ ២០១៩វេលាម៉ោង១៤និង១០នាទី ជនរងគ្រោះបានមកលេងជនសង្ស័យម្តងទៀត ហើយជនសង្ស័យ ក៏បានឃាត់ជនរងគ្រោះឲ្យនៅលេងរហូតដល់ម៉ោងកើតហេតុខាងលើ ជនសង្ស័យបាននាំជនរងគ្រោះ ទៅដេកលើគ្រែរបស់ជនសង្ស័យ នៅចណុចផ្ទះកើតហេតុដែលកំពុងសាងសង់ហើយជនសង្ស័យក៏ធ្វើការបង្ខំរួមភេទជាមួយជនរងគ្រោះតែម្តង។
លុះដល់ថ្ងៃទី០២ ០២ ២០១៩ វេលាម៉ោង០៦និង០០នាទី ជនសង្ស័យនិងជនរងគ្រោះបានជិះម៉ូតូឌុបគ្នាបំណងជូនជនរងគ្រោះទៅផ្ទះ តែត្រូវបានជួបឪពុកម្តាយជនរងគ្រោះតាមផ្លូវឪពុកម្តាយជនរងគ្រោះក៏នាំជនសង្ស័យ និងជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិនគរបាលរដ្ឋបាលពាមឧញ៉ាអុងនៅថ្ងៃទី០២ ០២ ២០១៩ វេលាម៉ោង១៤និង៣០នាទី ។
ជនរងគ្រោះឈ្មោះ ណ ស ន ភេទស្រី ឆ្នាំកំណើតថ្ងៃទី១៥ ០៧ ២០០២ ជនជាតិខ្មែរ មុខរបរសិស្សទីលំនៅបច្ចុប្បន្ន ភូមិបារាជ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនសង្ស័យ(ឃាត់ខ្លន)ឈ្មោះ សេង រ៉ា ភេទប្រុស អាយុ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់
ទីលំនៅបច្ចុប្បន្ន ភូមិត្រាច ឃុំខ្សា ស្រុកកណ្តៀង ខេត្តពោធិសាត់។
ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលស្រុកបញ្ជូនទៅសាលាតំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី៕គីមហៀប