ក្រសួងអប់រំ ប្រកាសហាមមិនឲ្យសាលារដ្ឋ ឈប់នៅថ្ងៃចូលឆ្នាំចិននោះទេ

0
955

ជាទូទៅ រៀងរា​ល់ឆ្នាំ ឲ្យ​តែ​ដល់​ថ្ងៃ​សែន​​​​​​​​​​​ និង​ថ្ងៃ​ចូល​​​​​​​​​​​​​​ឆ្នាំ​ចិន​ម្តងៗ ​​​​​​​​​​​​​​សាលារៀន ទាំង​សាលា​​​​​​​​​​​​​រដ្ឋ និង​ទាំង​​​​​​​​​​សាលា​​​​​​​​​​​​​​​​​​​​​រៀន​ឯកជន រួមទាំ​​​​​​​​​​​​​ង​ក្រុមហ៊ុន និ​​​​​​​​​​​​​​​ង​ស្ថាប័នរដ្ឋ​មួយ​​​​​​​​​ចំនួន បាន​​​​​​​​​​​​​​​​​បិទទ្វារ មិន​​​​​​​​​​​​​​​​​​បង្រៀន និង​មិ​​​​​​​​​​​​​ន​ធ្វើកា​​​​​​​​​​​​​​រ​ឡើយ​។ ​​​​​​​​​​​​ក៏ប៉ុន្តែ​នៅ​ឆ្នាំនេះ រដ្ឋមន្ត្រីក្រសួង​​អប់រំ យុវជន ​​​​​​​និង​កីឡា ឯកឧត្តមរដ្ឋមន្ត្រី ហ​​​​​​​​​​​​​​​​ង់​ជួនណា​រ៉ុ​ន ​​​​​​​​​​​​​​​បានប្រកាស​​​​​​​​​​​​​​​​​​​ណែនាំ​ឲ្យ​សា​​​​​​​​​​​​​លារៀន ប​​​​​​​​​​​​​​ន្ត​បើ​​​​​កទ្វារ​បង្រៀន​​សិស្ស នៅ​ថ្ងៃ​សែន ​​​​​​​​​​​​​​និង​ថ្ងៃ​ចូ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លឆ្នាំ​ចិន ដែល​​​​​​​​​​​​​​​​​​​​​​​​នឹង​ចូលមក​​​​​​​ដល់​នៅ​​​​​​​​​​​​ថ្ងៃទី​០៤ ​​​​​​​ខែកុម្ភៈ ដើម​​សប្តាហ៍​ក្រោ​​​​​​យ​​​​​​នេះ​។​

​ឯកឧត្តមរដ្ឋមន្ត្រី ហង់​​​​​​​​​ជួន ណា​រ៉ុ​ន បានប្រកា​​​​​​​​​​​​​​​​​ស​ដូច្នេះ ក្នុង​​​​​​​​​​​​សន្និសីទ​សា​​​​​​​​រព័ត៌​​​​​​​​​​​​​​​​​​​មាន ស្តីពី ការរៀបចំ​​​​​​​​​​​​​​​​​​មហោស្រព​​​​​​​​​​​​​​​​​​​​​​​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិ​​​​​​​​​​​​​តវិទ្យា លើក​ទី​៥ កា​​​​​​​​​​លពី​រ​​​​​​​​​​​​​​សៀល​ថ្ងៃទី​៣១​​​​​​​​​​​ ខែមករា ​​​​​​​​​​​​​​​​ឆ្នាំ​២០១៩​។ ម​​​​​​​​​​​​ហោស្រព​​​​​​​​​​​ជាតិ ស្ដីពី វិទ្យាសាស្ត្រ និង​​​​​​​​​​​​​​​វិស្វកម្ម​កម្ពុជា ​​​​​​​​​​​​​​​​​​​លើក​ទី​៥ នឹង​ធ្វើឡើង​​​​​​​​​​​រយៈពេ​​​​​​​​​​​​​​​​​ល ៣ ចាប់ពី​ថ្ងៃទី​២១-​​​​​​​​​​​​២២-២​​​​​​​​​​​​​​​​​​​​​៣ ខែកុម្ភៈ ​ឆ្នាំ​២០១​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៩ នៅ​ពហុ​កីឡដ្ឋាន​​​​​​​ជាតិ​អូឡាំពិ​​​​​​​​​​​​​​ក ក្នុង​រាជធានី​ភ្នំពេញ​។​

​ឯកឧត្តមរដ្ឋមន្ត្រី ហង់ ជួនណា​រ៉ុ​ន បាន​​បញ្ជាក់ថា “​យើង​បាន​​​​​​ចេញ​សេ​​​​​​​​​​ចក្តីណែនាំ​មួយ​ហើ​​​​​​​​​​យ គឺថា សា​​​​​​​​​​​​​​​​លា​នីមួយៗ ត្រូវអនុវត្ត​កម្មវិធីសិក្សា​ឲ្យ​បា​ន​ពេញ​​​​​​​​​​​​លេញ ហើយ​ឆ្លៀត​ក្នុងឱ​​​​​​​​​កាស​​​​​​​​​​​​​​នេះ ខ្ញុំ​ក៏​សូម​​​​​​​​​​​អំពាវនាវ​​​​​​​​​​​​ដល់​ឪពុ​​​​​​​​​​​​​​​​​​​​​​​​​​កម្តាយ ​​​​​​​​​​មាតាបិតា​​​​​​​​​​​​​​​​​​​​ ឲ្យ​បញ្ជូន​កូន​មក​រៀន ព្រោះ​អី ​យើង​ឲ្យ​សាលា​​​​​​​​​​នៅ​បន្ត​អ​​​​​​​​​​​​​​​​​​​​​​​នុវត្ត​បង្រៀន​ គ្រូ​ឲ្យ​ទៅ​សា​​​​​​​​​​​​​​​លា ប៉ុន្តែ​ពេ​​​​​​​​​​​​លខ្លះ គ្រូ​ទៅ​​​​​​​​​​​សាលា​​​​​​​​​​​​​​​​​ តែ​អត់​មាន​សិស្ស​។ អីចឹង ខ្ញុំ​សូ​ម​ឆ្លៀតឱកា​​​​​​​​ស​នេះ អំពាវ​​​​​​​​​​​​​​​នាវ សូម​ឲ្យ​មាតា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បិតា​សិស្ស មេត្តា​កុំ​​​​​​​​​រៀបចំ ​គេ​ហៅថា​​​​​​​ ទៅ​ដើរលេង​​​នៅ​ខេត្ត​អី ទុក​​​​​​​​​​​​ឲ្យ​កូន​​​​​​​​​​​ គាត់​ម​​​​​​​​​​​​​ក​រៀន​។ ​​

អីចឹង បញ្ហា​ចូលឆ្នាំ​ចិន មិ​នមែន​កូ​ន​មិន​ចង់​​​​​​​​​​​​រៀន​ទេ ជួ​​​​​​​​​​​​​​​​​​​​នកាល​ម៉ែ​​​​​​​​​ឪ គឺ​គាត់​​ដាក់​កម្មវិធី​ទៅ​​​​​​​​​​​​ខេត្ត ឬក៏​​​​​​​​ទៅ​ដើរ​​​​​លេង​នៅឯណា​​អី​។ អីចឹង​​​​​​​​​​ សូម​អំពាវ​​​​​​​​​​នាវ​ដល់​​​​​​​​​​​អាណា​​​​​​​​​​​ព្យាបាល ​​​​​​​​​​មាតាបិតា​​​​​​​​​​​​​​​​​​សិស្ស សូម​​​​​​​​​​​​​​​​​កុំ​រៀបចំ​ក​​​​​​​​​​​​​​​​​​​ម្មវិធី​នៅ​ខេត្ត ហើ​​​​​​​​​​​​​​​​​​​យ​ឲ្យ​​​​​​​​​​​​​កូន​បាន​បន្ត​មក​​រៀនសូត្រ ជា​ប្រក្រតី ហើ​​​​​យ​សាលា​ទាំ​​​​ងអស់ យើ​​​​​​​​​​​​​​​​​​​ង​បាន​ដា​​​​​​​​​​ក់ចេញ​ហើ​​​​​​​​​​​​យ​នូវ​សេ​​​​​​​​​​​​​ចក្តីណែនាំ​​​​​​​​​​​​​​ថា ត្រូវ​បើ​​​​​​​​​កទ្វារ​បង្រៀន​នៅ​​​ពេល​ចូ​​​​​លឆ្នាំ​ចិន​”​។​

​យ៉ាងណាក៏ដោយ ពា​ក់ព័ន្ធ​នឹង​ពិធី​សែន​​​​​​​​ចូលឆ្នាំ​ចិន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នា​ថ្ងៃទី​០៤ ខែកុម្ភៈ រួមទាំង​ពិ​​​​​​​​​​​​​​​​ធី​ចូលឆ្នាំ​ចិន​​​​​​​​​​​​​​ នៅ​ឆ្នាំនេះ​​​​​​​​​​​​​​​​​​​​​​​​​​​ ចាប់ពី​ថ្ងៃទី​០៥​​​​​​​​​​​​​​​​​​​ ដល់​ថ្ងៃទី​០៧ ឆ្នាំ​២០១៩​​​​​​​​​​​​ ក្រសួង​អប់​​​​​​​​​​​​​រំ យុវជន និ​​​​​​​​​​​​​​​​​​​​​​​​ង​កីឡា ក៏បាន​កំ​​​​​​​​​​​ណត់ រៀបចំ​​​​​​​​​​​​​​​​​​​​កិច្ចប្រជុំ​បូកសរុប​ការងារ ឆ្នាំ​២០១៧-២០១៨ និង​លើក​​​​​​​​​​​​​​​​​​​ទិសដៅ ឆ្នាំ​២០១៨​​​​​​​​​​-២០១​​​​​​​​​​​​​៩ ដើម្បី​វាយត​​​​​​​​​​​​​ម្លៃ​វឌ្ឍនភាព​​​​​​​​​​​​​​អនុវិស័យ​អ​​​​​​​​​​​​​ប់រំ​កាយ និង​កីលា និង​ប្រមូល​ធាតុ​ចូល​ពី​គ្រប់ភាគី​​​​​​​​​ពាក់ព័ន្ធ លើ​ស​​​​​​​​​​​​​មិទ្ធផល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការងារ បញ្ហា​ប្រឈម ​​​​​​​​​​​សម្រាប់​ដា​​​​​​​​​​​​ក់បញ្ចូល​ក្នុង​សន្និបាត​បូកសរុប វាយតម្លៃ​លទ្ធផល​​ការងារ​​​​​​​​អប់រំ យុវជន ​​​​​​​​​​​​​​​​​​​​​និង​កីឡា និង​លើក​​​​​​​​​​​​​​កម្ពស់​ប្រសិទ្ធភា​​​​​​​​​​​ព​ការងារ​​​​​​​​​​​អប់រំ​​​​​​​​​​​​​​​​​​​​​កាយ និង​កីឡា ក្នុងការ​ត្រៀម​​​​​​​​​​​​​​លក្ខណៈ ធ្វើ​ម្ចាស់​​​​​​​​​​​ផ្ទះ​នៃ​ការ​​​​​​​​​​​​​​​ប្រកួត​កី​​​​​​​ឡា​ស៊ី​ហ្គេម លើ​ក​ទី​៣២ ឆ្នាំ​២០២​៣​។

​សន្និបាត​នេះ មាន​រយៈពេ​​ល ២​ថ្ងៃ គឺ​នៅ​​​​​​​​​​​​​​​​ថ្ងៃទី​៤ និង​ថ្ងៃទី​៥​​​​​​​​​​​​​ ខែកុម្ភៈ ​​​​​​​​​​​​​​​​​​ឆ្នាំ​២០១៩ នៅ​ភោជនី​​​​​​​​​​​យដ្ឋាន​​​​​​​​​​​​ទន្លេបាសា​​​​​​​​​ក់ ២ ក្នុង​រាជធា​នី​ភ្នំពេញ​។​​​​​​​​​​​​​​

​យ៉ាងណាក៏​​​​​​​​​​ដោយ ពា​​​​​​​​​​ក់ព័ន្ធ​នឹង​ពិ​​​​​​​​​​​​​​​ធីបុណ្យ​ចូលឆ្នាំ​​​​​​​​​​​ចិន គឺ​នៅ​​​​​​​​​​​​​កម្ពុជា ពិសេ​​​​​​​​​ស​នៅ​រា​​​​​​​​​ជធានី​​​​​​​​​​​​​​ភ្នំពេញ មាន​សា​លា​ឯ​​​​​​​​​​​​​​​​​​​កជន​មួយចំនួន បានចេញ​សេ​​​​​​​​​​ចក្តីជូន​​​​​​​​​​​​​ដំណឹង​យូរថ្ងៃ​ម​​​​​​​​​​​​​​កហើយ ពី​កា​​​​​​​​​​​រឈប់​​​​​​​​​​​​សម្រាក រ​​​​​​​​​​​​​​​យៈពេល ៤​ថ្ងៃ ​​​​​​​​​​​​គឺ​ចាប់​​​​​​​​​​​​​​​ពី​ថ្ងៃទី​០៤​​​​​​​​ ដល់​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៩ ដោយសា​រ​ឯកជន​​​​ភាសា​​​​​​​​​​​​​​​​​​ខ្មែរ និង​រៀន​អង់គ្លេ​​​​​​​​​ស​ទាំង​​​​​​​​នោះ បាន​សរ​​​​​​​​​​​​សេរ​ធំៗ​​​ថា “​បុគ្គលិក លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស នៃ​សា​​​​​លា​វេ​ស្ទើ​ន​អន្តរជាតិ ត្រូវបា​​​​​​​​​ន​ឈ​​​​​​​​​​​ប់សម្រាក​ចំនួ​ន ៤​ថ្ងៃ គឺ​​​​​​​​​​​​​នៅ​ថ្ងៃទី​៤ ទី​៥ ទី​៦ និង​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្នុង​ពិធី​បុណ្យ​ចូល​​​​​​​​​​ឆ្នាំ​ចិន​​​​​​​​​​​​R#8​​221;​។​

​ចំពោះ​សេចក្តីជូនដំណឹ​ង​នេះ ត្រូវបាន​អា​​​​​​​ណាព្យាបាល​​​​​​​​​​​​​​​​​​​​​សិស្ស បង្ហោះ​ក្នុង​​​​​​​​​​​​ហ្វេ​ស​ប៊ុ​ក ហើយ​បា​​​​​នសរសេរថា​​​​​ “​អត់​យ​​​​​​​​​​​​​​​​​​​​​​​ល់​សាលារៀន​វេ​ស្ទើ​ន​អន្តរជាតិ ឈ​​​​​​​ប់​យូរ​ម្លេះ ​​​​​​​​​​​​​​​មិន​ឈប់​​​​​​​​​​​​​ ១​អាទិត្យ​ដាច់​​​​​​​​​​​តែម្តង​​​​​ទៅ​?”​។​

​អាណាព្យា​បាល​ឪពុកម្តាយ​​​​​​​​​​​​សិស្ស បានលើក​​​​​​​​​​​​​ឡើង​ពី​ថ្លៃ​សា​​​​​​​​​​​​​​​​​​​​​​​​​​លា គឺ ១០​ដុល្លារ ក្នុង​១​ថ្ងៃ ​​​​​​​​​​ហើយ​កូន​គា​​​​​​​​​ត់​រៀន​ដ​​ល់​ទៅ ២​នាក់ ដូច្នេះ​ការឈប់​សម្រាក ៤​ថ្ងៃនេះ​ គឺ​គាត់​ត្រូវ​ខាតប​​​ង់​អស់​​​​​​​ ៨០​ដុល្លារ​អា​​​​​​​មេរិក​។ ​អា​​​​​​​​​​​​ណាព្យាបាល​​​​​​ឪពុកម្តាយ​សិស្ស បានសរសេរថា សាលា គួរតែ​ឈ​ប់​តាម​ប្រតិទិ​​​​​​​ន​របស់​​​​​​​​​​​​​ខ្មែរ ​ទើបត្រូវ​។​

យ៉ាងណាក៏ដោយ ការឈប់​​សម្រាក​ពេ​​​​ល​ចូលឆ្នាំ​ចិន ​​​​​​​​​​​បាន​កើត​​​​​​​​​​​​​​ឡើង​ស្ទើរតែ​​​​​​​​​​​រាល់​ឆ្នាំ គ្រាន់តែ​​​​​តាម​សា​​​​​​​​​​​​​​​​លារៀន​រដ្ឋ ​​​​​និង​សាលា​ឯកជន ក្រុមហ៊ុន ​និង​ក្រសួង​មន្ទីរ​មួយចំនួន បាន​ឈប់​សម្រាក​​​​​​​​​​​​​ដោយ​ស្ងាត់ៗ មិ​​​​​​​​​នមាន​ប្រកា​​​​​​​​​​ស​ជា​ចំ​​​​​​ហរ​ដូច​នៅ​ឆ្នាំនេះ ហើយ​នៅ​ឆ្នាំនេះ ​នៅតាម​​​​បុរី​មួយចំ​​​​​​​​​​នួន ដូចជា ​​​​​​​​​នៅ​បុរី​ផ្ទះល្វែ​​​​​​​​​​​ង និង​វីឡា Grand Phnom Penh តាម​មហាវិថី​ហាណូយ ​នៅ​ជាយ​រា​​​​​​​​​​​​​ជធានី​ភ្នំពេញ តាម​ក្រុមហ៊ុន​នៅ​​​​​​​​​កណ្តាល​ក្រុង ដូច​​​​​​​​​​​​​​ជា នៅ​បណ្ណាគារ​​​​​​​​​​​​​​អន្តរជាតិ ​​​​​​​​​​​​​​​​​​IBC ក្រុមហ៊ុនទូរស័ព្ទ Cell Card ជាដើម ​​​​​​​​​​​​​បានរៀបចំ​ជា​​​​​​​​​​​​​​​ក្លោងទ្វារ លើក​ស្លាក អបអរសា​​​​​​​​ទរ​ពិធីបុណ្យ​ចូលឆ្នាំ​ចិ​​​​​​​​​​​​​​​​​​​​​​​ន​យ៉ាង​ធំៗ​ថែម​ទៀត​​​​​​​​​​ផង​។​

​ការអបអរ​ពិធី​បុណ្យ​ចូលឆ្នាំ​ចិន​​​​​​​ជា​ចំហរ និង​អធិក​​​​​​​​​​​​​​​​​​​​​​​​​​​អធម​ជាង​ឆ្នាំមុនៗ នៅក្នុង​ប្រទេ​​​​​​​ស​កម្ពុជា នាពេលនេះ​​​​​​​​​​​​​​​​​​​​​​​​​ បានធ្វើ​ឡើង ខណៈដែល​ជនជាតិ​ចិន កាន់តែ​​​​​​​​​​​ច្រើន បាន​ចូលមក​​​​​​​​​​​​​រស់នៅ រកស៊ី​នៅ​​​​​​​​​​​​​​ប្រទេស​កម្ពុជា ពិ​​​​​សេ​​​​​​​​​​ស​នៅ​​​​​​​​​ខេត្ត​ព្រះសីហនុ និង​នៅ​រាជ​ធានី​ភ្នំពេញ ព្រមទាំង​នៅតា​​​​​ម​ទីប្រជុំជ​​​​​​​​​​​​​​​​​​ន ទី​រួម​ខេត្ត​​​ជាច្រើន​ផ្សេង​ទៀត នៅ​ទូទាំងប្រទេស​កម្ពុជា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here