ជនជាតិអាមេរិកវយ័ចំនាស់ម្នាក់ ដេកស្លាប់ ទាល់តែស្អុយរលួយ ទើបដឹង

0
269

ភ្នំពេញ ៖ សាកសពជនជាតិអាមេរិកម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ ដោយសាកសពមានសភាពហើមស្អុយទៅហើយ មិនដឹងថា ស្លាប់តាំងពីពេលណា ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពី ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលលេខ៤៥Eoz ផ្លូវ១៧២ ស្ថិតក្នុងក្រុម១៩ ភូមិ៥សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សាកសពជនរងគ្រោះមានឈ្មោះ HARBISON JR PAUL RENFRO ភេទប្រុស ជនជាតិអាមេរិក អាយុ៦០ឆ្នាំ មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ ៤៨៣៦៤៨៩១៥ និងបានរកឃើញសៀវភៅលិខិតឆ្លងដែន១ក្បាល, កុំព្យូទ័រ២គ្រឿង, ម៉ូតូម៉ាក ស្គុបពី ពណ៌ក្រហម ១គ្រឿង, នាឡិកា២គ្រឿង, ទូស័ព្ទដៃម៉ាក ស៊ាមស៊ុង ចំនួន១គ្រឿង, កាតគ្រីម៉ូតូចំនួន២សន្លឹក និងខោអាវមួយចំនួន។

កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍មូលដ្ឋាន បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា និងការិយាល័យបច្ចេកទេសវិឡាសាស្រ្ត និងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យអន្តោប្រវេសន៍ ដើម្បីបង្កើតគណៈកម្មាធិការ ធ្វើកោសល្យវិច្ច័យពិនិត្យសព។ លទ្ធផលតាមការពិនិត្យរបស់ការិយាល័យជំនាញបច្ចេកទេស បានបញ្ជាក់ថា សពជនរងគ្រោះស្លាប់ដោយគាំងបេះដូង ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here