ឯកឧត្តម ឃួង ស្រេង៖ សមត្ថកិច្ចជំនាញត្រូវតែយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរារចណ៍ក្នុងរាជធានី

0
205

(ភ្នំពេញ) ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញនារសៀលថ្ងៃព្រហស្បតិ៏ ១១រោច ខែបុស្ស ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី៣១មករា ឆ្នាំ២០១៩ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទាញអារម្មណ៏ សមាជិកអង្គប្រជុំមកពីអង្គភាពជំនាញ និងអាជ្ញាធរ ដែនដី ក៏ដូចកំ លាំងមានសមត្ថកិច្ចក្នុងរាជធានីភ្នំពេញថា ភ្នំពេញជាប់លេខ១ រាល់ឆ្នាំពីរឿងគ្រោះថ្នាក់ចរាចរណ៏ ច្រើនជាងគេ។ដូច្នេះទាំងអាជ្ញាធរដែនដី ទាំងសមត្ថកិច្ចជំនាញត្រូវតែយកចិត្តទុកដាក់ ខ្ពស់បន្ថែមទៀត ទៅលើការកាត់បន្ថយគ្រោះថ្នាក់ចរាចរក្នុងរាជធានីភ្នំពេញ។

ឯកឧត្តមបន្តថា៖ យើងអាចទប់ស្កាត់ និងបង្ក្រាបបទល្មើស គ្រប់ប្រភេទបានល្អប្រសើរ,ការពារសុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ តែបែរជាមកទប់មិនបានពីរឿងគ្រោះថ្នាក់ចរាចរទៅវិញ ដូច្នេះការពង្រឹង ការអនុវត្ត ច្បាប់ចរាចរត្រូវតែម៉ត់ចត់បន្ថែមទៀតទើបបាន។

កន្លងមកគេសង្កេតឃើញថា៖គ្រោះថ្នាក់ចរាចរកើតមានពេលយប់ច្រើនជាងពេលថ្ងៃដែលបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសរៀងរាល់ថ្ងៃក្នុងចំនួនច្រើន ហើយចំណុចដែលគួរអោយហូសចិត្តនោះ គឺសូម្បីតែ រថយន្តដឹកទឹកកកដ៏ចាស់ទ្រុឌទ្រោមក៏មានបិទស្លាកបានត្រួតពិនិត្យបច្ចេកទេសដែរ។

តាមសេចក្តីរាយការ របស់ឯកឧត្តមឧត្តមសេនីយ៏ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបាន បង្ហាញថា ក្នុងខែមករា ឆ្នាំ២០១៩នេះបទល្មើសគ្រប់ប្រភេទ បានថយចុះច្រើន។

ជាមួយគ្នានេះឯកឧត្តមអភិបាលបានថ្លែងអំណរគុណដល់កំលាំងសមត្ថកិច្ច,អាជ្ញាធរដែនដីដែលបានប្រឹងប្រែងចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារក្នុងរាជធានីភ្នំពេញបានល្អប្រសើរ និងទទួល បានការកោតសរសើរពីប្រជាពលរដ្ឋនិងពីថ្នាក់ដឹកនាំសំរាប់ពិធីសំខាន់ៗចំនួន៣កន្លងមកនេះមានពិធីសម្ពោធវិមានឈ្មះៗ,ពិធីឆ្លងឆ្នាំសកល និងបុណ្យ៧មករាជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here