បុរស៣នាក់ផឹកសុី ច្រៀងខារ៉ាអូខេ​យ៉ាងសប្បាយ គិតលុយអស់៤២មុឺនរៀល មិនមានលុយអោយ ហើយថែមទាំង អុកឡុកវាយបំផ្លាញទ្រព្យសម្បត្តិនឹងទាញកាំបិតរកកាប់ម្ចាស់ហាងថែមទៀត

0
296

កំពង់ស្ពឺ៖ បុរស៣នាក់ផឹកសុី ច្រៀងខារ៉ាអូខេ​យ៉ាងសប្បាយ គិតលុយអស់៤២មុឺនរៀល មិនមានលុយអោយ ហើយថែមទាំង
អុកឡុកវាយបំផ្លាញទ្រព្យសម្បត្តិនឹងទាញកាំបិតរកកាប់ម្ចាស់ហាងថែមទៀតហេតុការណ៍នេះបានបង្ករអោយមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី៣១​ ខែ មករា ឆ្នំា២០១៩នៅចំណុចភូមិជំនាប់ ឃុំសង្កែសាទប ​ស្រុ​កឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យទាំង៣នាក់មាន៖

១,ឈ្មោះ ថា ថៃ ភេ​ទប្រុស​ អាយុ​ ២៣ឆ្នាំ​
២,ឈ្មោះឡេង វេត ភេទប្រុ​ស អាយុ​៣០ឆ្នាំ​ ។
៣,ឈ្មោះយ៉ន មេត្តា ភេទប្រុស អា​យុ​២៣ឆ្នាំ
អ្នកទាំង៣នាក់មានទីលំនៅភូមិក្រាំង ឃុំហោងសំណំ ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។

មុនពេលកើតហេតុ​ជ​នសង្ស័យ​ទាំង៣នាក់បា​នមកផឹកស៊ីច្រៀងខារ៉ាអូខេ នៅ​ហា​ង រស្មីឱរ៉ាល់ ម្ចាស់ហាងមានឈ្មោះ ញ៉ិប សុដុម ភេ​ទ​ប្រុ​ស អាយុ​៣៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាង​លើ អស់ប្រាក់​៤២​ម៉ឺនរៀល ហើយខ្វះលុយឲ្យម្ចាស់ហាង​ ក៏ធ្វើសកម្មភាពចង់ បណ្ដោះគ្នារត់គេច តែត្រូវម្ចាស់ឃាត់មិន​ឲ្យចេញពីហាងត្រូវតែ​ទូទាត់​ប្រាក់​សិន​ ពេលនោះជនសង្ស័យទាំង៣​នា​ក់ស្រែកឡូឡា​នឹងបានទាញកាំបិតផ្គាក់ចេញពី​ម៉ូ​តូ​ បង្កការអុកឡុក​កាប់តុនិងជញ្ជាំងគំរាមម្ចាស់ហា​ងទៀតផង​ ម្ចាស់ហាងបានរត់មកខាងក្រៅប្ដឹងសមត្ថកិច្ច​ជួយអន្ដរាគមន៍​ ។

ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់រួមនឹងវត្ថុតាងកាំបិតផ្គាក់​ យកមកអធិការដ្ឋាននគរបាលស្រុកឱ​រ៉ាល់​ ដើម្បីធ្វើការសាកសួរ​ និងចាត់ការតាមនី​តិវិ​ធី៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here