ស្រ្តីម្នាក់តូចចិត្ត នឹងគំនិតខ្លួនឯងអន់ ចាញ់បោកគេតាមFacebook អស់ជិត២០ម៉ឺនដុល្លារ បានមកលោតទឹកសម្លាប់ខ្លួននៅស្ពាន ជ្រោយចង្វារ តែមិនស្លាប់ ព្រោះអ្នកនេសាទសជួយសង្គ្រោះទាន់

0
224

ភ្នំពេញ៖ ស្រ្តីម្នាក់តូចចិត្ត នឹងគំនិតខ្លួនឯងអន់ ចាញ់បោកគេតាមFacebook អស់ជិត២០ម៉ឺនដុល្លារ បានមកលោតទឹកសម្លាប់ខ្លួននៅស្ពាន ជ្រោយចង្វារ តែមិនស្លាប់ ព្រោះអ្នកនេសាទសជួយសង្គ្រោះទាន់ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកើតឡើង នៅវេលាម៉ោង១២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៩ នៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ស្ត្រីវ័យ៣៩ឆ្នាំម្នាក់ បានលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារបានសម្រេច តែមិនស្លាប់ ត្រូវបានអ្នកនេសាទជួយសង្គ្រោះទាន់ពេលវេលា រងគ្រោះមានអាយុ៣៩ឆ្នាំ ស្នាក់នៅម្ដុំជម្ពូវ័ន្ត មានស្រុកកំណើតនៅស្រុកកងមាស ខេត្តកំពង់ចាម។


បើតាមការរៀបរាប់ពីស្ត្រីរងគ្រោះបានឲ្យដឹងថា ខ្លួនចាញ់បោកខ្មែរអនិកជននៅអាមេរិចម្នាក់តាមប្រពន្ធ័តាមហ្វេសរ ផ្ញើអោយគេរហូតក្នុងរយ:ពេល២ខែសរុបទាំងអស់លុយជិត២០ម៉ឺនដុល្លា ក្រោយមកតាមប្រពន្ធ័ហ្វេសបុក ត្រូវបានគេប្លុក មិនអាចទាក់ទងបាន ទើបដឹងខ្លួនថាចាញ់បោកគេ
ហើយត្រូវបានប្ដីស្ដីបន្ទោសខ្លាំងៗដោយពិបាកចិត្តគិតអ្វីលែងចេញគឺចង់តែស្លាប់ ទើបរត់ចេញពីផ្ទះជិះកង់បីឥណ្ឌាតាំង ពីជម្ពូវន្ត័មកលោតទឹកពីលើស្ពានជ្រោយចង្វារថ្មី ដើម្បីបញ្ចប់ជីវិតតែមិននឹកស្មានបងប្អូនខ្មែរឥស្លាមជួយស្រង់បែបនេះសោះ។

ស្ត្រីរងគ្រោះនេះ ត្រូវសមត្ថកិច្ចខណ្ឌដូនពេញដឹកមកប៉ុស្តិ៍ដើម្បីសាកសួរនិងណែនាំ ថ្ងៃក្រោយកុំឲ្យគិតខ្លីបែបនេះទៀតទេ រួចក៏ទាក់ទងក្រុមគ្រួសារឲ្យមកយកត្រឡប់ទៅផ្ទះវិញ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here