(កណ្តាល)៖ ជាងដែកម្នាក់បានស័ង្កសីប៉ះចំខ្សែភ្លើង ឆក់បណ្តាលអោយស្លាប់ភ្លាមៗ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង០១ៈ៤០នាទី ថ្ងៃទី៣០ ខែ មករា ឆ្នាំ២០១៩ ចំណុចភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប្រភពបានឲ្យដឹងថា ជនរងគ្រោះបានធ្វើផ្ទះអោយគេនៅមុខវត្តកោះ ជាមួយជាងសំណង់ពីរនាក់ទៀត ដែលធ្វើនៅក្រោយផ្ទះ ចំណែកជនរងគ្រោះឈ្មោះ យស សុវណ្ណ ហៅ យក្ស បានអង្គុយកាត់សង័្កសីនៅមុខផ្ទះ ពេលកំពុងកាត់សង្ក័សីមិនបានប្រយ័ត្នមើលខ្សែភ្លើងនៅខាងក្រោមសង្ក័សី ក៏កាត់ប៉ះខ្សែភ្លើងឆក់ចំដើមទ្រូងខាងស្តាំ និងកញ្ចង់ករខាងស្តាំ បណ្តាលអោយស្លាប់ភ្លាមៗ តែម្តង ហើយក៍បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ។
ក្រោយទទួលបានព័ត៌មានកំលាំងប៉ុស្តិ៍ សហការជាមួយកំលាំងជំនាញ កោសល្យវិច្ឆ័យស្រុក អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យចុះពិនិត្យសាកសព
និងបានបញ្ជាក់ថា ៖សាកសពមានស្លាកស្នាមរលាកដោយខ្សែភ្លើងចំនួន០២កន្លែង គឺដើមទ្រូងខាងស្តាំ និងកញ្ចង់ករខាងស្តាំ។
ប្រភពដដែលបានបន្តទៀតថា ជនរងគ្រោះឈ្មោះ យស សុវណ្ណ ហៅ យក្ស ភេទប្រុស អាយុ ៤៥
ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបបជាជាងផ្សារមានទីលំនៅភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៕
ប្រភព៖ FB