បើមិនអាណិតខ្លួន ក៍គួរអាណិតកូនក្នុងផ្ទៃដែរ !!នារី​វ័យក្មេង​ម្នាក់​មាន​ផ្ទៃពោះ៥ខែ លោតទឹក​សម្លាប់ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ​ថ្មី តែ​មិន​ស្លាប់​ដោយសារ​ចេះ​ហែល​ទឹក

0
292

ភ្នំពេញ៖ បើមិនអាណិតខ្លួន ក៍គួរអាណិតកូនក្នុងផ្ទៃដែរ !!នារី​វ័យក្មេង​ម្នាក់​មាន​ផ្ទៃពោះ៥ខែ លោតទឹក​សម្លាប់ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ​ថ្មី តែ​មិន​ស្លាប់​ដោយសារ​ចេះ​ហែល​ទឹក ហេតុការណ៍​នេះ​បង្ករ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង១០និង៣០នាទី​យប់​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

នារី​វ័យក្មេង​ម្នាក់​មាន​ផ្ទៃពោះ៥ខែ​ទៅហើយ ដោយមាន​វិ​ប្ប​ត្ត​ក្នុង​គ្រួសារ​បានសម្រេច​ចិត្ត ដើរមក​លោតទឹក​ធ្វើអត្តឃាត​មក​លោតទឹក​ពីលើ​ស្ពាន​ជ្រោយចង្វារ​ដើម្បី​សម្លាប់ខ្លួន ហើយ​លោត​បានសម្រេច​ទៅហើយ តែ​មិន​ស្លាប់​ដោយសារ​ចេះ​ហែល​ទឹក ត្រូវបាន​បងប្អូន​ខ្មែរឥស្លាម​ចេញ​ទូក​ទៅ​ជួយ​ទាន់។

មុនពេល​កើតហេតុ​គេ​ឃើញ​នារី​វ័យក្មេង​ម្នាក់​បាន​ដើរ​តាំងពី​សង្កាត់​ស្រះចក ក្នុងទិសដៅ​ពី​លិចទៅ​កើត សម្ដៅ​ឡើង​ស្ពាន​ជ្រោយចង្វារ ខណ:មកដល់​ពាក់កណ្ដាល​ស្ពាន​ក៏បាន​ឡើងលើ​បង្កាន់ដៃស្ពាន​បាន​ហក់លោត​ចូលទៅក្នុង​ទឹក ដោយសារ​នារី​នោះ​ចេះ​ហែល​ទឹក​បានមក​តោង​នឹង​បង្គោល​ស្ពាន​ជាប់ ភ្លាមៗនោះ​បងប្អូន​ខ្មែរឥស្លាម​ចេញ​ទូក​ជួយ​អន្តរាគមន៍​ទាន់ពេលវេលា តែដោយសារ​នារី​វ័យ​នោះ​ហែល​ទឹក​អស់កម្លាំង​ផង​នោះ ក៏បាន​សន្លប់​បាត់បង់​ស្មារតី ភ្លាមៗត្រូវ​សមត្ថកិច្ច​ទាក់ទង​រថយន្ត​សាមុយ​មន្ទីរពេទ្យ​កាល់ម៉ែត​មក​យក​ជនរងគ្រោះ​ទៅ​សង្គ្រោះ ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here