លោក ចាងហ្វាងកាសែតសំឡេងស្នេហាជាតិ សាន ប៊ុនធឿន ផ្ញើលិខិតសុំទោសនាយឧត្តមសេនីយ៍ សៅ សុខា ក្រោយ……..

0
586

ភ្នំពេញ៖ លោក សាន្ដ ប៊ុនធឿន ចាងហ្វាងកាសែតសំឡេងស្នេហាជាតិ បានផ្ញើលិខិតសុំទោសជូន នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះកំហុសឆ្គងរបស់ខ្លួន ដែលបាន Live វីដេអូចោទប្រកាន់ មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ ពាក់ព័ន្ធការចាប់ខ្លួនអ្នកកាសែត និងមនុស្សសរុប៧នាក់ រឿងដីធ្លី។

យោងតាមលិខិតសុំទោសរបស់លោក សាន្ដ ប៊ុនធឿន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ លោក សាន្ដ ប៊ុនធឿន បានទទួលស្គាល់ថា ខ្លួនមិនសូវយល់ច្បាស់ អំពីការអនុវត្តច្បាប់របស់កងកម្លាំងប្រដាប់អាវុធ ហើយចាត់ទុកថា ការផ្សាយផ្ទាល់នៅលើ Facebook នេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរដ៏ផូរផង់ របស់ស្ថាប័នកងរាជអាវុធហត្ថ ស្ថិតក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍។

លោក សាន្ដ ប៊ុនធឿន បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំបាទ មានកិត្តិយសូមជម្រាបជូននាយឧត្តមសេនីយ៍ សៅ សុខា មេត្តាជ្រាបថា ដោយមិនសូវយល់ច្បាស់អំពីការអនុវត្តច្បាប់ របស់កងកម្លាំងប្រដាប់អាវុធ ខ្ញុំបាននៅយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ បានធ្វើការផ្សាយផ្ទាល់ (Live Facebook) នៅលើ Page សារព័ត៌មានសម្លេងស្នេហា ជាតិ ដែលបានលើកឡើងអំពីចាប់ខ្លួនអ្នកសារព័ត៌មានមួយចំនួន នៅខេត្តព្រះសីហនុ ដែលជាខេត្តមួយពោរពេញដោយសក្តានុពលទេសចរណ៍ និងការវិនិយោគពី

បរទេស។ ការឡាយនៅលើ Facebook របស់ខ្ញុំបាទ ពិតជាបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ កិត្តិយស និងសេចក្តីថ្លៃថ្នូរដ៏ផូរផង់របស់ស្ថាប័នកងរាជអាវុធហត្ថ ដែលស្ថិតក្រោមការដឹកនាំ

ផ្ទាល់របស់ឯកឧត្តម ព្រមទាំងបានធ្វើឲ្យមហាជនមានការភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរ។ ខ្ញុំបាទសូមគោរពស្នើសុំទោសតាមរយៈការឡាយផ្ទាល់ជាវីដេអូ និងសរសេរលាយលក្ខ័អក្សរជាសាធារណៈចំពោះកំហុសឆ្គងខ្ញុំបាទនេះ»។

ខាងក្រោមនេះជាលិខិតសុំទោសទាំងស្រុងរបស់លោក សាន្ត ប៊ុនធឿន៖

LEAVE A REPLY

Please enter your comment!
Please enter your name here