ខេត្តព្រះសីហនុៈ នៅថ្ងៃព្រហស្បត៍ ខែបុស្ស ឆ្នាំច សំរឹទ្ឋិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០១៩ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តព្រះសីហនុ បានប្រារព្វ ធ្វើពិធីប្រកាសកំណត់តំបន់វិនិច្ឆ័យ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅភូមិ ចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ក្រោមអធិបតីភាព ឯកឧត្តម ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការរដ្ឋបាល តំណាងឯកឧត្តម យន្ត មីនអភិបាលខេត្តព្រះសីហនុ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និង ក្រុមការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ និងអាជ្ញាធរឃុំ ភូមិ ព្រមទាំងប្រជាពលរដ្ឋ ប្រមាណ ១៥០ នាក់ បានចូលរួម ។ សូមអរគុណ !ពីខ្ញុំ មនោ ។
ដោយៈ NCN Daily