មុនចេញដំណើរ គួរពិនិត្យយានយន្តរបស់អ្នក !រថយន្តកូរ៉ូឡា​មួយគ្រឿង ឆ្លង​ចរន្ត​ភ្លើង ឆាបឆេះសន្ឋោរសន្ឋៅខណៈ​កំពុងបើកបរ មិនតែប៉ុណ្ណោះរាលដាលឆេះព្រៃថែមទៀត

0
227

រតនគិរី៖ កាលពី​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ មានករណី​អគ្គិភ័យ ឆាបឆេះរថយន្ត​ម៉ាក​កូរ៉ូឡា ​ នៅ​ចំណុច​ផ្លូវ​ក្រាល​កៅស៊ូ តំបន់​វាល​ថ្មដា ស្ថិត​ភូមិ​តង​កា​ម៉ា​ល ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្តរតនគិរី ប៉ុន្តែ​ពុំ​បណ្តាល​ឲ្យ​គ្រោះថ្នាក់​មនុស្ស​ឡើយ។

រថយន្ត​កូរ៉ូឡា១គ្រឿង ខណៈ​កំពុងធ្វើដំណើរសុខៗ ស្រាប់តែ​ឆ្លង​ចរន្ត​ភ្លើង បណ្តាល​ឲ្យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ នៅសល់តែ​គ្រោង​ដែក ។
កម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជុំ បាន​បញ្ជា​រថយន្ត​អគ្គិភ័យ ចុះជួយ​ពន្លត់ រថយន្ត​ម៉ា​កកូ​រូ​ឡា​ដែល ឆ្លង​ចរន្ត​ភ្លើង ឆាបឆេះ​តាម​ដងផ្លូវ និង​រាល​ឆេះ​ព្រៃ​ចំការ បងប្អូន​ប្រជាពលរដ្ឋ ប្រើប្រាស់​ទឹក​អស់​ចំនួន៨០០០លីត្រ ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here