(ព្រះសីហនុ) នាថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០១៩ រដ្ឋបាលដីធ្លីខេត្តព្រះសីហនុ បានប្រារព្វ ធ្វើពិធីប្រកាសកំណត់តំបន់វិនិច្ឆ័យ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិឬទ្ធី ១ ឃុំកែវផុស ស្រុកស្ទឹងហាវ ក្រោមអធិបតីភាព ឯកឧត្តម ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការរដ្ឋបាល តំណាងឯកឧត្តម យន្ត មីនអភិបាលខេត្តព្រះសីហនុ លោកអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សុរិយោដី និងសំណង់ ព្រមទាំងអង្គភាពពាក់ព័ន្ធ និង ក្រុមការងារចុះបព្ជីាដីធ្លី មានលក្ខណៈជាប្រព័ន្ធ និងអាជ្ញាធរឃុំ ភូមិ ព្រមទាំងប្រជាពលរដ្ឋ ប្រមាណ ២៥០ នាក់ ៕