នៅខេត្តក្រចេះ សត្វផ្សោត ១ក្បាលទម្ងន់ជាង១០០គីឡូក្រាម ស្លាប់ដោយសារ…..

0
322

ក្រចេះ៖ សត្វផ្សោត១ក្បាល ទម្ងន់ជាង១០០គីឡូក្រាម បានងាប់ដោយសារជាប់មងអ្នកនេសាទ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងតំបន់អភិរក្ស ស្ថិតនៅក្នុងភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី ទីរួមខេត្តក្រចេះ។

អង្គការមូលនិធិសកល សម្រាប់អភិរក្សធនធានធម្មជាតិហៅកាត់ថា WWF-Cambodia បានបង្ហាញ សារ សោកស្តាយ ចំពោះសត្វផ្សោតឈ្មោលទំងន់១០៤គីឡូក្រាម មានប្រវែងសរុប១.៩៨ម៉ែត្រ និងចន្លោះពី១៥-១៨ឆ្នាំ បានងាប់ដោយសារជាប់មង របស់អ្នកនេសាទនៅក្នុងតំបន់អភិរក្ស។

អង្គការ WWF បានបន្តថា សពសត្វផ្សោតត្រូវបានយកមករក្សាទុក នៅក្នុងទូរទឹកកកនៅឯការិយាល័យ WWF ប្រចាំខេត្តក្រចេះ ដើម្បីទុកធ្វើកោសល្យវិច្ច័យ ក្រុមការងារស្រាវជ្រាវរួម ដែលមានរដ្ឋបាលជលផល និងអង្គការ WWF បានធ្វើការសន្និដ្ឋាន ជាបឋមថាសត្វផ្សោតនោះ ស្លាប់ដោយសារជាប់មង ព្រោះមាន ស្នាមមង នៅកន្ទុយរបស់វា ហើយផ្សោតនោះជាផ្សោតឈ្មោលមានទំងន់១០៤ គីឡូក្រាម។

អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិបញ្ជាក់ថា សត្វផ្សោតដែលងាប់នេះ ត្រូវបានគេកត់ សម្គាល់ជាសត្វផ្សោតទី៥ ហើយដែលបានត្រូវគេប្រទះឃើញងាប់តាំងពីខែមករា ឆ្នាំ២០១៩ រហូតមកដល់ បច្ចុប្បន្ន ហើយចំនួនកូនផ្សោតដែលកើត ក្នុងកំឡុងពេលដូចគ្នានេះ គឺមានចំនួន៩ក្បាល។

អង្គការ WWF សង្កត់ធ្ងន់ថា ការដាក់ម៉ងនៅក្នុងតំបន់អភិរក្ស គឺជាកត្តាចំបងដែល ធ្វើឲ្យងាប់សត្វផ្សោត ទន្លេមេគង្គ។ អង្គការនេះ បានអំពាវនាវកុំឱ្យមានការនេសាទខុសច្បាប់ ក្នុងតំបន់អភិរក្ស ដើម្បីការពារសត្វ ផ្សោតទន្លេមេគង្គ ដែលជាបេតិកភណ្ឌមានជីវិត ដ៏មានតម្លៃរបស់ប្រទេស៕

ដក់ស្រង់ពី Freshnews កែសម្រួល NCNDaily

LEAVE A REPLY

Please enter your comment!
Please enter your name here