អភិបាលរាជធានីភ្នំពេញចាប់ផ្តើមធ្វើបច្ចុប្បន្នភាពឡើងវិញពីការអនុវត្តប្លង់គោល២០៣៥

0
290

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញចាប់ផ្តើមធ្វើបច្ចុប្បន្នភាពឡើងវិញពីការអនុវត្តប្លង់គោល២០៣៥ ដើម្បី ឈាន ទៅការអភិវឌ្ឍន៍ទីក្រុងធានាបានប្រសិទ្ធភាពខ្ពស់និងចំគោលដៅនាពេលអនាគត។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការត្រួតពិនត្យប្លង់គោល២០៣៥នៅព្រឹកថ្ងៃទី២៣ ខែកក្កដា នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា ការពិនិត្យមើលការអនុវត្តប្លង់គោល ២០៣៥ នៅរាជធានីភ្នំពេញនេះមានគោលដៅសំខាន់ណាស់ដើម្បីអោយគ្រប់ភាគីពាក់ព័ន្ធបានដឹងពី ស្ថានភាពជាក់ នៃការអនុវត្តប្លង់មេនេះកន្លងមកលើបញ្ហាវិជ្ជមាននិងអវិជ្ជមានដើម្បីផ្តល់ជាអនុសាសន៍ឈានទៅសម្រេចបានជោគជ័យនៃការអភិវឌ្ឍរាជធានីភ្នំពេញឆ្ពោះទៅឆ្នាំ២០៣៥ខាងមុខ។

ឯកឧត្តមអភិបាលបានអៈអាងថា ការរួមគ្នាពិភាក្សាលើការគោលនយោបាយអនុវត្តន៍ប្លង់មេ នេះគឺស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលតម្រូវឲ្យរយៈពេល៥ ត្រូវត្រួតពិនិត្យស្ថានភាពអភិ វឌ្ឍន៍នៃប្លង់គោលនៃម្តង ដើម្បីធានាកុំអោយមានបញ្ហាប្រឈមណាមួយកើតឡើងនាពេលខាងមុខ។

សម្លេង«៥ឆ្នាំម្តងយើងត្រូវប្រជុំបញ្ហានេះថាតើប្លង់មេនេះទទួលបានជោគជ័យកម្រិតណា ហើយមាន ផលប៉ៈពាល់លើអ្វីដែលជាបញ្ហាប្រឈម អាចត្រូវកែឬត្រូវដោះស្រាយ ការអនុវត្តនឹងមានប្រសិទ្ធភាព ឬហើយមានប្រយោជន៍យ៉ាងម៉េចចំពោះជាតិចំពោះប្រជាជន ដើម្បីយើងអនុវត្តបន្តទៀត ហើយការ អនុវត្តទីក្រុងមួយបើគ្មានប្លង់មេ យើងអនុវត្តន៍ពុំបានល្អប្រសើរ។ ចំណុចនេះហើយដែលធ្វើឲ្យរាជរដ្ឋា ភិបាលចេញអនុក្រឹត្យមួយដល់អ្នកអនុវត្តន៍ប្លង់មេនេះធ្វើបច្ចុប្បន្នភាពរៀងរាល់ឆ្នាំ៥ម្តង។

លោក ស៊ិន ចន្ទបរមី នាយកទីចាត់ការនៃរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ប្លង់គោល២០៣៥នេះ  បានជួយតម្រង់ទិសការអភិវឌ្ឍរាជធានីភ្នំពេញប្រកបដោយប្រសិទ្ធភាពតាមរយៈ ការតម្រង់ទិសការ ប្រើប្រាស់ដីធ្លី ការអភិវឌ្ឍផ្លូវគមនាគមន៍ ប្រព័ន្ធប្រឡាយមេ រោងចក្រសហគ្រាស និងតំបន់សាធារណៈ ផ្សេងៗ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនិងសង្គមជាតិ។

លោកបានបញ្ជាក់ថា ជាអនុសាសន៍ ក្រុមការងារជំនាញនឹងប្រមូលទិន្នន័យប្លង់ ប្រើប្រាស់ដីតាមខណ្ឌ ដែលមន្ទីររៀបចំដែន ដីនគរូបនីយ៍កម្មនិងសំណង់និងសុរិយោដីបានសិក្សានិងអនុម័តរួច ដើម្បីដាក់បញ្ជាន់ ផ្ទៀងផ្ទាត់ជា មួយប្លង់ គោល២០៣៥ និងប្លង់មេដឹកជញ្ជូនសាធារណ២០៣៥ ដើម្បីត្រៀមធ្វើបច្ចុប្បន្ន ភាពនា ឆ្នាំ២០២០ ខាងមុខ។

សូមបញ្ជាក់ថា ប្លង់គោលរាជធានីភ្នំពេញ២០៣៥ ត្រូវបានចុះហត្ថលេខាអនុម័ត យល់ព្រមដោយ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៥ ដើម្បីធ្វើ ការរៀបចំទីក្រុងឲ្យបានល្អប្រសើរ ឆ្ពោះទៅដោះស្រាយបញ្ហាប្រឈមនឹងកំណើនប្រជាពលរដ្ឋ កំណើន យានយន្ត និងការអភិវឌ្ឍកាន់តែច្រើននាពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here