កម្មករកម្មការិនីរោងចក្រ(QMI)នៅស្រុកអង្គស្នួល ដួលសន្លប់៦៨នាក់ ព្រោះមុតចង្អុលដៃ

0
250

(កណ្ដាល)៖ នៅព្រឹកថ្ងៃទី៣០ ខែមករាឆ្នាំ២០១៩ នៅរោងចក្រQMIស្ថិតនៅភូមិត្រយឹង ឃុំពើកស្រុកអង្គស្នួល មានកម្មករដួលសន្លប់តៗគ្នាចំនួន៦៨នាក់ស្រី៦៨នាក់ ក្នុងចំណោមកម្មករសរុបចំនួន ៤២០០នាក់ ស្រី៤០៣០នាក់។

ទោះជាយ៉ាងណាគេបានសន្និដ្ឋានថា មូលហេតុបណ្តាលមកពីកម្មកានីម្នាក់ឈ្មោះ ទឿន ស្វិត ភេទស្រី អត្ថលេខ២៥,១៨៣ នៅវេលាម៉ោង៧.០០នាទីបានចូលមកជូតម៉ាសុីនវ៉ៃឡេវអាវរបស់ខ្លួន ពេលនោះគាត់មានការធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្ន ក៏បានមុតចង្អុលដៃខាងឆ្វេង ពេលនោះមានកម្មករនៅជិតឃើញមានកាភិតភ័យស្លុតចិត្ត ក៏ដួលសន្លប់តៗគ្នាទៅ។


បច្ចុប្បន្ន: កម្មករបានចូលធ្វើការ ជាធម្មតាវិញ លើកលែងតែ៦៨នាក់ ដែលបានសន្លប់ នៅសំរាកព្យាបាលនៅឡើយ តែមិនធ្ងន់ធ្ងរទេ៕ គីម ហៀប

ប្រភព៖ ដើមរាំង-Dermrang

LEAVE A REPLY

Please enter your comment!
Please enter your name here