ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចជាស្នងការនគបាលខេត្ត សូមបងប្អូនពាក់មួកសុវត្ថិភាពទាំងអស់គ្នា ទាំងអ្នកជិះខាងមុខនិងអ្នកជិះពីក្រោយ ដើម្បីសុវត្ថិភាពជាចំបង ។
នគរបាលនឹងធ្វើយុទ្ធនាការអប់រំទូទៅរយៈពេលមួយខែ ចាប់ពីថ្ងៃ២១កក្កដាដល់១៩សីហា២០១៩ នៅក្រោយថ្ងៃកំណត់នគរបាលនឹងចាត់វិធានការពិនយ័តាមផ្លូវច្បាប់។ ក្នុងនាមប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុ បានលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ចចំពោះការងារនេះ និងបានអំពាវនាវបន្ថែមអោយពលរដ្ឋ ក៍ដូចជាអ្នកបើកបរយានយន្តទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៏ ដើម្បីសណ្តាប់ធាប់ទូទៅផងនិងដើម្បីការពារអាយុជីវិតឬការខាតបង់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផង ៕
ដក់ស្រង់ពី ហ៊ុយ ប៊ុនឡេង កែសម្រួលដោយ វុន សុខជា