ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ជិះកង់ចុះត្រួតពិនិត្យស្ថានភាពគុណភាព ដើម្បីធានាគុណភាពរឹងមាំតាមស្តង់ដា អាចប្រើប្រាស់ជាប់បានយូរអង្វែង

0
352

ត្បូងឃ្មុំ៖ ថ្ងៃពុធ ៨រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចុះត្រួតពិនិត្យស្ថានភាពគុណភាព និងលក្ខណៈបច្ចេកទេស នៃការសាងសង់កំណាត់ផ្លូវជាតិលេខ៧ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនម៉ៅការសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តខេត្តត្បូងឃ្មុំ។

ផ្លូវនេះមានប្រវែងសរុបចំនួន ៤៦០,៨៣០គីឡូម៉ែត្រ ជាប្រភេទបេតុងកៅស៊ូ(AC) ចាប់ពីស្គន់ ផ្លូវជាតិលេខ៦ (PK ៧៥+០០០) ដល់ត្រពាំងគ្រៀល (ព្រំដែនកម្ពុជា-ឡាវ) ក្នុងនោះប្រវែងចំនួន ២៧៥,៥៦០គីឡូម៉ែត្រ ត្រូវបានជួសជុលធ្វើឱ្យប្រសើរឡើងវិញចាប់ពីបង្គោលគីឡូម៉ែត្រលេខ១៣៦ ដោយប្រើប្រាស់ថវិកាអន្តរ ជាតិសរុបចំនួន៦៩,៨២លានដុល្លារអាមេរិក ពោលគឺ៖ចាប់ពីបង្គោលគីឡូ ម៉ែត្រ លេខ១៣៦ -៣០០ ជាគម្រោងRAMP II ក្រោមហិរញ្ញប្បទានពីធនាគារ ពិភពលោកក្នុងទឹកប្រាក់ចំនួន ៣៦,៤៥លានដុល្លារ អាមេរិក និងចាប់ពីបង្គោលគីឡូម៉ែត្រលេខ៣៣២,១២៥ -៤២៤,៦៩០ ជាជំនួយឥតសំណងរបស់ រដ្ឋាភិបាលចិនក្នុងទឹកប្រាក់ចំនួន៣៣,៣៧ លានដុល្លារអាមេរិក។

ក្នុងដំណើរចុះពិនិត្យមើលស្ថានភាពគុណភាពផ្លូវនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញជិះកង់នៅ ខេត្តត្បូងឃ្មុំ ឋិតនៅបង្គោលគីឡូម៉ែត្រលេខ១៧៦ -១៦៦ ក្នុងចម្ងាយផ្លូវ ១០គីឡូម៉ែត្រ តាមបណ្តោយ ផ្លូវជាតិលេខ៧ ដើម្បីពិនិត្យគុណភាព និងស្ថានភាពផ្លូវ ឋិតក្រោមគម្រោងRAMP II ដែលកំពុងដំណើរការ ស្ថាបនាឡើងវិញ ដោយពង្រីកពី ៧ម៉ែត្រទៅ ១១ម៉ែត្រ ក្រាលបេតុងកៅស៊ូ ១០ម៉ែត្រ។

យុទ្ធនាការជិះកង់នេះ ធ្លាប់ត្រូវបានធ្វើបានជាច្រើនលើកមកហើយ ដើម្បីពិនិត្យឱ្យឃើញជាក់ ស្តែងនូវផ្លូវមានជង្ហុកសំបុកមាន់ ផ្លូវមានទឹកដក់ ស្រកានាគ និងបញ្ហាផ្សេងៗ។ សកម្មភាពនេះគឺជា គម្រូសម្រាប់មន្ត្រីអនុវត្តគម្រោង និងថ្នាក់ដឹកនាំត្រូវមានការយកចិត្តទុកដាក់ខ្ពស់ លើការពិនិត្យគុណ ភាពផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here