រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្តីកំណត់តំបន់ធ្វើការវិនិច្ឆ័យចុះ បញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ១ ឃុំកំពង់សីលា ស្រុកកំពង់សីលា

0
580

(ព្រះសីហនុ) រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងដល់សាធារណជន ព្រមទាំងគ្រប់មន្ទីរ អង្គភាព និងគ្រប់ស្ថានប័ន្ធពាក់ព័ន្ធ ឫភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនឹងក្បាល ដីទាំងអស់ ដែលស្ថិតនៅក្នុងតំបន់ វិនិច្ឆ័យនៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

ដើម្បីអនុវត្តតាមខ្លឹមសានៃអនុក្រឹត្យ នឹងយោងខាងលើ គណៈកម្មការដ្ឋបាល នឹងបើកកិច្ច ប្រជុំផ្សព្វផ្សាយ សេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ ភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ជាតំបន់ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៩ នៅបរិវេណសាលាវត្តចំប៉ា ស្ថិតនៅ នៅភូមិថ្មី ឃុំកំពង់សីលា  ។

សូមបញ្ជាក់ផងដែរថា គ្រប់មន្ទីរ អង្គភាព និងស្ថាប័ន ដែលមានការពាក់ព័ន្ធ និងក្បាលដីធ្លីដែល ស្ថិតនៅ ក្នុងតំបន់វិនិច្ឆ័យខាងលើនេះ សូមចូលរួមពិធីប្រកាសផ្សព្វផ្សាយ កំណត់តំបន់ធ្វើ ការវិនិច្ឆ័យ ឲ្យបាន គ្រប់ៗគ្នា ។

ទន្ទឹងនឹងនោះដែរ គណៈកម្មការដ្ឋបាលនឹងធ្វើការណែនាំ ស្តីពិនិត្យវិធីនៃចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ច្បាប់ភូមិបាល និងឆ្លើយរាល់សំណួរទាក់ទងនឹងដំណើរការចុះបញ្ជីដីធ្លី តាមពេលវេលា និងទីកន្លែងផងដែរ ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here