រថយន្តឡិចស៊ីស៣៣០បុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់១កង់

0
235

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តឡិចស៊ីសមួយគ្រឿងទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់១កង់ រថយន្តបង្កដាច់កាឡែកង់ខាងមុខខាងឆ្វេងទៅមុខលេងរួចសំណាងល្អមិនបង្ក ឲ្យមានអ្នករងរបួស ។

ហេតុការណ៍នេះ កើតឡើងកាពីវេលាម៉ោង១និង១០នាទីយប់ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្តុបផ្សារថ្មី តាមបណ្តោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តឡិចស៊ីស RX330 មួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-3678ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្សទិសដៅពីត្បូងទៅជើងលុះមកដល់ស្តុបបែកជាបួនកែងនិងផ្លូវកម្ពុជាក្រោមចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់១កង់ចំណែករថយន្តបង្ករងរកាខូចខាតផ្នែកខាងមុខខាងឆ្វេងដាច់កាឡែកង់ទៅមុខលេងរួច។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here