កីឡាករ Manny Pacquiao គឺជាកំពូលកីឡាករប្រចាំប្រទេសភីលីពីន ។ បច្ចុប្បន្ននេះលោកក៏ជាតំណាងរាស្ត្រ និងសមាជិកសភាមួយរូបដែលទទួលបានការគោរពស្រលាញ់យ៉ាងខ្លាំងពីប្រជាជនភីលីពីនផងដែរ ។ លោកធ្លាប់មានប្រវត្តិជូរចត់ជាច្រើនមុននឹងលោកអាចជំនះរាល់បញ្ហាគ្រប់បែបយ៉ាងទាំងនោះ ហើយអាច ទទួលបានភាពជោគជ័យនិងមនុស្សជុំវិញខ្លួន ។ លោកកើតនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ១៩៧៨ នៅក្នុងប្រទេស ភីលីពីន ។
កាលពីនៅកុមារភាពលោកមិនមានសូម្បីស្បែកជើងសម្រាប់ពាក់ផង រហូតដល់លោកមានអាយុ១២ ឆ្នាំទើប លោកទទួលបានស្បែកជើងមួយគូជាលើកដំបូងដំបូងនៅក្នុងជីវិត ។ មានពេលខ្លះគឺលោកមិនមានសូម្បីអាហារសម្រាប់ញ៉ាំ ហើយនៅពេលដែលឃ្លានម្ដងៗលោកតែងតែផឹកទឹកឲ្យច្រើនជំនួសបាយដើម្បីបំបាត់នូវភាពស្រេកឃ្លានមួយពេលៗ ។ លោកបាននិយាយថាពេលដែលនៅតូចលោកមិនមានផ្ទះសម្បែងសម្រាប់ស្នាក់នៅនោះទេ ហើយលោកត្រូវដើរគេងតាម
ចិញ្ចើមផ្លូវ និងទីកន្លែងផ្ដេសផ្ដាសមិនច្បាស់លាស់ មានពេលខ្លះលោកត្រូវ ទៅសម្ងំគេងនៅ ក្នុងប្រអប់ តុក្តតាធំៗដែលគេទុកចោលផងដែរ។ ក្រោយមកលោកក៏មានផ្ទះតូចមួយ ហើយថ្ងៃមួយលោកបាន សម្រេច ចិត្តរត់ចេញពីផ្ទះនោះនៅអាយុ ១៤ ឆ្នាំ ដោយសារតែខឹងនឹងឪពុក របស់លោកសម្លាប់ ឆ្កែជាទីស្រលាញ់ របស់គាត់ធ្វើម្ហូប។ ក្រោយចេញពីផ្ទះលោកបានចូលធ្វើការនៅកន្លែងហាត់ប្រាណមួយកន្លែង ហើយក៏ចាប់ ផ្ដើមហ្វឹកហាត់ប្រ
ដាល់រហូតដល់ក្លាយជាស្តេចប្រដាល់ដ៏លេចធ្លោនាពេលបច្ចុប្បន្ននេះ។ លោកបានព្យាយាម ហាត់ទាំង យប់ថ្ងៃ និងបានប្រកួតឈ្នះជាជើងឯកជាបន្តបន្ទាប់ រហូតធ្វើឲ្យជីវភាពនិងភាព លំបាកវេទនារបស់ លោកមានការផ្លាស់ប្ដូរ ១៨០ ដឺក្រេ។
នៅក្នុងឆ្នាំ២០០៧ លោកបានប្រកាសខ្លួនចូលរួមប្រកួតជ្រើសរើសតំណាងរាស្ត្រប្រចាំប្រទេសភីលីពីន រហូតមកដល់ឆ្នាំ២០១០ លោកក៏ទទួលបានជោគជ័យ លើការបោះឆ្នោតសមាជិក សភាភីលីពីន មួយថែម ទៀត។ លោកបានក្លាយជាមហាសេដ្ឋីដែលមានចិត្តសប្បុរស និងគិតគូយ៉ាងខ្លាំងចំពោះ ប្រជាជន ខ្លួនជាពិ សេសប្រជាជនដែលនៅស្រុកកំណើតរបស់លោក។
លោកធ្លាប់បានប្រកាសលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា នឹងជួយឧបត្ថម្ភផ្ទះចំនួន ១ ខ្នង ដល់ ប្រជា ជនហ្វីលីពីន ដែលមានជីវភាពទីទ័លក្រនៅស្រុកកំណើតរបស់លោក។ ម៉្យាងទៀតលោកក៏មាន គម្រោង បង្កើតនូវមជ្ឈមណ្ឌលសុខភាពខ្នាតអន្តរជាតិទំនើបបំផុតឈ្មោះថា Manny Pacquiao Medical Center ដែល ប្រៀបបានទៅនឹងសណ្ឋាគារលំដាប់ផ្កាយឯណោះ សម្រាប់ពិនិត្យនិង ថែទាំសុខភាពប្រជាជនរបស់ខ្លួន៕ ដោយ សុខជា