អាណិតណាស់នេះហើយសង្គ្រាម!!! ស្លាប់២០នាក់និងរបួសជាច្រើននាក់ក្នុងការវវាយប្រហារនៅអាហ្វហ្គានីស្ថាន

0
267

អាហ្វហ្គានីស្ថាន៖ យ៉ាងហោចណាស់មនុស្ស ២០នាក់បានស្លាប់នៅក្នុងការវាយប្រហារមួយ ទៅលើការិយាល័យរបស់លោក អាំរុលឡាស់ សាលេស បេក្ខជនអនុប្រធានាធិបតីអាហ្វហ្គានីស្ថាន ក្នុងទីក្រុងកាប៊ុល។ដោយឡែកមនុស្ស ៥០នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារដែលដាក់គោលដៅ ទៅលើការិយាល័យ Green Trend ក្នុងរដ្ឋធានីកាលពីថ្ងៃអាទិត្យម្សិលមិញ។ អំពើហិង្សានេះបានកើតឡើងចំថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោត ប្រធានាធិបតីអាហ្វហ្គានីស្ថាននៅពេលខាងមុខ។ លោក សាលេស បានរងរបួសស្រាល ខណៈដែលលោកកំពុងចូលរួមឃោសនា ជាបេក្ខជនអនុប្រធានាធិបតីរបស់លោកប្រធានាធិបតី ៕

ដក់ស្រង់ពីFB កែសម្រួលដោយ NCNDaily

LEAVE A REPLY

Please enter your comment!
Please enter your name here