ឯកឧត្តម សាយ សំអាល់៖ កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាននៅឆ្នាំនេះ

0
1065

នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចូលរួមដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំលើកទី១៥ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០១៩ នាទីស្តីការក្រសួងបរិស្ថាន។ តាមការគ្រោងទុក ព្រះរាជាណាចក្រកម្ពុជានឹងរៀបចំកិច្ចប្រជុំលើកទី១៥ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០១៩ ចាប់ពីថ្ងៃទី៧-១១ ខែតុលា ឆ្នាំ២០១៩នៅខេត្តសៀមរាប ដោយមានសមាសភាពចូលរួមមាន រដ្ឋមន្រ្តីបរិស្ថានអាស៊ាន ឧត្តមមន្រ្តី និងគណៈប្រតិភូទាំង១០ប្រទេស អគ្គលេខាធិការអាស៊ាន រដ្ឋមន្រ្តីបរិស្ថាន ចិន ជប៉ុន និងកូរ៉េ និង អាស៊ីបូព៌ា មាន រុស្សី អាមេរិក ឥណ្ឌា អូស្រ្តាលី និងនូវែលហ្សេឡង់ និងប្រតិភូកម្ពុជា។

LEAVE A REPLY

Please enter your comment!
Please enter your name here