មិត្តជប៉ុនខ្លាចបងប្អូនខ្មែរហូបបន្លែគីមី ជប៉ុនបង្កើតកន្លែងកម្ចាត់គីមី មុនយកទៅទីផ្សារ

0
610

ជប៉ុនបានយកចិត្តទុកដាក់ជាខ្លាំងទៅលើបញ្ហាបន្លែរបស់កម្ពុជា និងដើម្បីសុខភាពប្រជាជនកម្ពុជា នាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៩ នេះឯកឧត្ដម Hidehisa HORINOUCHI ឯកអគ្គរាជទូត ជប៉ុនប្រចាំ ប្រទេសកម្ពុជា  រួមជាមួយ ឯកឧត្តម វ៉េង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម  បានសម្ពោធដាក់ឱ្យប្រើប្រាស់​ជាផ្លូវការនូវមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យ និង ចែកចាយបន្លែ ខេត្តកណ្តាល ដែលគាំទ្រដោយគម្រោង KUSANONE របស់ជប៉ុន ។

នេះគឺជាមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យ និង ចែកចាយបន្លែដំបូងគេ របស់ប្រទេសកម្ពុជា ដែលមាន មន្ទីរពិសោធន៍តូចមួយ ដើម្បីត្រួតពិនិត្យសំណល់ថ្នាំសម្លាប់សត្វល្អិតដែលនៅសល់ ។ ដូច្នេះវា ធ្វើឱ្យ យើងអាចផ្តល់នូវផលិតផលកសិកម្មប្រកបដោយសុវត្ថិភាព និង ទំនុកចិត្តលើទីផ្សារ ។ ស្ថាតទូត​ជប៉ុន​ប្រចាំ​កម្ពុជា សង្ឃឹមថាមជ្ឈមណ្ឌល​នេះនឹងជួយចែកចាយអាហារសុវត្ថិភាព និង ក្លាយជានិមិត្តរូបនៃមិត្តភាព រវាងជប៉ុន និង កម្ពុជា ៕

ដក់ស្រង់ពី ស្ថាតទូតជប៉ុនប្រចាំកម្ពុជា កែសម្រួលដោយ NCNDaily

LEAVE A REPLY

Please enter your comment!
Please enter your name here