យោងតាមផេករបស់លោក ផែង វណ្ណៈ បានលើកឡើងថា រូបលោកមិនខ្លាមបក្សប្រឆាំងនោះ ប៉ុន្តែរូបលោក គឺខ្លាចមន្ត្រីពុករលួយដែលមានតួនាទីក្នុងជួររាជរដ្ឋាភិបាលកម្ពុជា នេះគឺជាអ្វីគាត់ និយាយថា”ខ្ញុំមិនដែលគិត ខ្លាចបក្សប្រឆាំងទេ តែខ្ញុំខ្លាចមន្ត្រីពុករលួយច្រើនជាងខ្លាចបក្សប្រឆាំង ព្រោះបក្សប្រឆាំងមិនមានតួនាទីនៅក្នង រាជការដែលគួរអោយខ្លាចទេ តែមន្ត្រីពុករលួយជាអ្នកមានតួនាទីនៅក្នុងជួររាជការដែលមានលទ្ធភាពបង្ករអោយប្រជាពលរដ្ឋរងការឈឺចាប់ដោយផ្ទាល់ ។ ដូច្នេះបើបង្ក្រាបមន្ត្រីពុករលួយបាន ប្រទេសជាតិយើងនឹងរីកចំរើន ហើយប្រជាពលរដ្ឋក៏បានក្ដីសុខដែរ ចំណែកបក្សប្រឆាំងក៏គ្មានឱកាសវាយប្រហាររាជរដ្ឋាភិបាលបានដែរ ។និយាយរួមគ្មានបក្សប្រឆាំងឯណាអាចមកផ្ដួលយើងបានទេ គឺមានតែពួកមន្ត្រីពុករលួយនេះឯងដែលជាអ្នកផ្ដួលយើងដោយផ្ទាល់ ។
ដក់ស្រង់ពី ផែវ វណ្ណៈ កែសម្រួលដោយ NCNDaily