ដឹងមូលហេតុហើយ ! ស្ត្រីម្នាក់ ដែលចងកសម្លាប់ខ្លួន គឺអន់ចិត្តទូរស័ព្ទទៅរកប្តី បែរជាមនុស្សស្រីលើក

0
624

(ភ្នំពេញ)៖ ស្ត្រីម្នាក់សម្រេចបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន ក្រោយពីអន់ចិត្តគ្រាដែលទូរស័ព្ទទៅរកប្តី បែជាមានមនុស្សស្រីលើក ខណ:ដែលកំពុងផឹកស៊ី ខឹងទាញបានក្រមាវឹង ចងភ្ជាប់នឹងដែកភ្ជួរកង្ហារ ស្លាប់បាត់ជីវិត ទម្រាំប្តីដឹងឡើងទៅវឹង ក្នុងបន្ទប់ឡៅតឿ ស្រាយទម្លាក់ នៅតែមិនអាចមានជីវិតឡើងវិញបានដែរ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ នៅផ្ទះល្វែង ផ្លូវលំ ក្រុម៤ ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។


ជនរងគ្រោះឈ្មោះ ជឿន សេងហៃ អាយុ ៣០ឆ្នាំ មុខរបរមេផ្ទះ មានស្រុកកំណើតភូមិជីពាំង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

មានប្តីឈ្មោះ វិន ថាន់យ៉ា អាយុ ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរ មេការសំណង់ ផ្នែកអគ្គិសនី ស្នាក់នៅផ្ទះជួល ចំណុចខាងលើ ជាមួយបងប្អូន សរុបគ្នា៥នាក់ ។


ប្រភពបន្តទៀតថា ស្ត្រីរងគ្រោះបានរៀបការត្រឹមត្រូវអស់រយ:ពេល៥ឆ្នាំមកហើយ តែការរស់នៅរបស់អ្នកទាំង២ រវាងប្តី-ប្រពន្ធហាក់បីដូចមិនចុះសម្រុងគ្នា ពោលឈ្លោះព្រឹក ត្រូវល្ងាច ឈ្លោះល្ងាចត្រូវគ្នាយប់ ក៏ប៉ុន្តែជម្លោះក្នុងគ្រួសារ មិនឈានដល់ប្តឹងផ្តល់គ្នាដល់សមត្ថកិច្ច អាជ្ញាធរឡើយ ហើយរហូតមកដល់ វេលាម៉ោង២រំលងអធ្រាត្រចូលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ ខណ:ដែលប្តីចេញទៅផឹកស៊ី ជួបជុំមិត្តភ័ក្រ ស្ត្រីជាប្រពន្ធឃើញបាត់ប្តីយូរ ក៏បានទូរស័ព្ទទៅរក តែបែរជាមានមនុស្សស្រីលើកទៅវិញ នាងខឹង ស្រែកជេរ តាមទូរស័ព្ទ ប្តីភ័យចុចទូរស័ព្ទបិទចោល ប្រពន្ធទូរស័ព្ទទៅម្តងទៀត មិនចូលធ្វើឲ្យប្រពន្ធកាន់តែខឹង វាយបោក បាក់បែកខ្ទេចកង្ហារ ហើយក៏ឡើងទៅដេកសម្រាកនៅបន្ទប់ឡៅតឿ លុះប្តីមកដល់ផ្ទះហៅឲ្យប្អូនៗបើកទ្វារចូល ទោះជាឃើញកង្ហាររងបាក់បែកខ្ទេច ក៏មិនមាត់កដែរ សង្ងំដេកនៅខាងក្រោម រីឯប្រពន្ធ ចាក់កន្លឹះទ្វារដេកសម្រាកក្នុងបន្ទប់ឡៅតឿម្នាក់ឯង ។


ប្រភពបន្តទៀតថាក្រោយពីប្តីមកពីផឹកស៊ី ចូលដេកសម្រាកក្នុងផ្ទះដោយស្ងាត់ស្ងៀម រហូតដល់វេលាម៉ោង៧ព្រឹកថ្ងៃទី០២ ខែសីហា នេះ ត្រូវបានបងថ្លៃប្រុសម្នាក់ទៀត អើតមើលតាមកញ្ចក់ លើឡៅតឿ ប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួន ដោយយកក្រមាចងភ្ជាប់នឹងដែកភ្ជួរកង្ហារ ក៏ផ្អើលឆោឡោប្តីឡើងទៅស្រាយចំណងទម្លាក់ចុះ តែជនរងគ្រោះស្លាប់បាត់ទៅហើយរាយការណ៍ទៅមេភូមិ សមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here