នៅថ្ងៃទី ០២ ខែ សីហា ២០១៩ នេះក្រសួងអប់រំ យុវជន និង កីឡា បានអំពាវនាវឱ្យសិស្សានុសិស្សថ្នាក់ទី ១២ ទាំងអស់ ទៅពិនិត្យបញ្ជីបេក្ខភាព សម្រាប់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមសាលារៀងៗខ្លួន ។
បន្ទាប់ពីការប្រឡងឆមាសលើកទី ២ ត្រូវបានបញ្ចប់ នៅវិទ្យាល័យនីមួយៗទូទាំងប្រទេសកម្ពុជា នាថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣នេះ បានធ្វើការបិទផ្សាយបញ្ជីបេក្ខភាព និងបញ្ជីលុបបេក្ខភាពសម្រាប់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១៩ សីហា ២០១៩ ខាងមុខ ។
សូមជម្រាបថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះ មានមណ្ឌលប្រឡងសរុប២០២មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ៧៥មណ្ឌល និងវិទ្យាសាស្ត្រសង្គម១២៧មណ្ឌល មាន ៤៨០៩បន្ទប់ បេក្ខជនប្រឡងសរុប១១៩២១៧នាក់ ស្រី៦១០៣១នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន៤៥៤១៤នាក់ ស្រី២៥៥២៦នាក់និងថ្នាក់វិទ្យាសាស្ត្រសង្គម៧៣៨០៣នាក់ ស្រី៣៥៥០៥នាក់ (ទិន្នន័យបណ្ដោះអាសន្ន) ៕