បង្រ្កាបរថយន្ដដឹកឈើ ៥គ្រឿង ដុតកំទេចចោល នៅពោធិ៍សាត់សរុបជិត៤០គ្រឿងហើយ

0
419

ពោធិ៍សាត់ៈ កិច្ចប្រតិបត្តិការបង្រ្កាបនេះ ធ្វើឡើងចាប់ពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចស្រុកក្រគរ ធ្វើការបង្រ្កាប និងដកហូតវត្ថុតាង ជាក់ស្ដែងរួមមាន ឈើអារជ្រុងមុខកាត់ធំៗវែងៗចំនួន ៥កំណាត់ និងរថយន្ដផ្ទុកផល អនុផលព្រៃឈើ(អុស)ចំនួន២គ្រឿង ប្រគល់អោយទៅមន្រ្តីជំនាញ រដ្ឋបាលព្រៃឈើ រក្សាទុកជាបណ្ដោះអាសន្ន ។

ប្រភពព័ត៌មានខាងលើ ឲ្យដឹងថា នៅស្រុកភ្នំក្រវាញ កម្លាំងធ្វើការបង្រ្កាបបានរថយន្ត បាកុងចំនួន ១គ្រឿង ធ្វើការកម្ទេចដោយកាត់ផ្ដាច់ជាកំណាត់ៗ ដោយភ្លើងខ្យល់អ៊ីត្រូស៊ែន។ នៅស្រុកវាលវែងឯណោះវិញ កម្លាំងធ្វើការបង្រ្កាបបានរថយន្តបាកុងចំនួន២គ្រឿងផងដែរ ដោយដុតកម្ទេចចោល។

កន្លងមកនេះកម្លាំងសមត្ថកិច្ចស្រុកក្រគរ ស្រុកភ្នំក្រវាញ និងស្រុកវាវែង ខេត្តពោធិ៍សាត់ ធ្វើការបង្រ្កាបរថយន្ដបាកុងចំនួន ៣១គ្រឿង ត្រាក់ទ័របាកុងចំនួន១គ្រឿង គោយន្ដកន្រ្តៃចំនួន១គ្រឿង រថយន្តហ៊ីយ៉ាន់ដាយ ១គ្រឿងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here