ឪពុក ចាប់រំលោភ​កូនស្រី​ពៅបង្កើតអាយុ១៣ឆ្នាំ បានសម្រេច​រហូតដល់​ទៅ​ជាង១០លើក ទើបបែកការណ៍ ប៉ូលីសចាប់ដាក់ខ្នោះ

0
436

ក្រចេះ ៖ឪពុក ចាប់រំលោភ​កូនស្រី​ពៅបង្កើតអាយុ១៣ឆ្នាំ បានសម្រេច​រហូតដល់​ទៅ​ជាង១០លើក ទើបបែកការណ៍ ប៉ូលីសចាប់ដាក់ខ្នោះ ការ​ចាប់ឃាត់ខ្លួននេះធ្វើឡើង កាលពី​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅ​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​​ ខេត្តក្រចេះ ជនសង្ស័យ​ជា​ឪពុក​​មានឈ្មោះ ឆេន សុភាព អាយុ៥៣ឆ្នាំ រស់នៅកន្លែងកើតហេតុ ។


ដោយទ្រាំនឹងការរំលោភបំពានផ្លូវភេទពីឪពុកបង្កើតលែងបាន នាងបានសម្រេច​ទម្លាយ​រឿងនេះបា្រប់ម្តាយ ហើយដាក់ពាក្យបណ្តឹង​ទៅសមត្ថកិច្ច អោយឃាត់ខ្លួន ។


ក្មេងស្រី​រងគ្រោះ​បាន​រៀបរាប់បា្រប់នគរបាល​ថា ឪពុក​នាង​បានធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវ:មកលើ​រូបនាង តាំងពី​អំឡុង​ខែតុលា ឆ្នាំ២០១៨ មកម្ល៉េះ។

តែ​នាង​មិន​ហ៊ាន​ប្រាប់​រឿងនេះ​ឲ្យ​ម្តាយ​ឬ​នរណា​ផ្សេង​ឲ្យ​ដឹង​នោះទេ ដោយសារតែ​នាង​ខ្លាច​និង​ពាក្យ​គំរាម​ពី​ជន​ជា​ឪពុក។ ក្មេងស្រី​រងគ្រោះ​ជា​កូនស្រី​ពៅ​ក្នុងចំណោម​បងប្អូន៣នាក់ ស្រី២នាក់៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here