រថយន្ត​ម៉ា​ស្ដារ ព្រលៈ​គោយន្ត​កន្ត្រៃ​ដឹកឈើ ក្រឡាប់ធ្លាក់ផ្លូវនៅស្រុក​សំបូរ

0
246

ខេត្តក្រចេះ៖ គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង១០និង៣០នាទី​ព្រឹក​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ត្រង់​បង្គោលគីឡូម៉ែត្រ​លេខ417-418 ចំណុច​អូរ​កណ្ដៀរ ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា៖
​រថយន្ត​បង្ករ ម៉ាកម៉ា​ស្ដារ ២បាំងពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AW-4189ពេលបើកមកដល់កន្លែងកើតហេតុបាន បុក​គោយន្ត​កន្ត្រៃ​ដឹកឈើ បណ្ដាល​ឲ្យ​រថយន្ត​រេ​ចង្កូត​ធ្លាក់​ផ្លូវ ខ្ទេច​ផ្នែក​ខាងមុខតែម្តង តែ​សំណាង​ល្អមិន​បង្ក​ឲ្យ​រងរបួស​ដល់​មនុស្ស​ទេ គ្រាន់តែ​ខូចខាត​រថយន្ត​ផ្នែក​ខាងមុខ​ធ្ងន់៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here