រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុង ស្រុក ខណ្ឌ ចំនួន៦បន្ថែមទៀត

0
267

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុង ស្រុក ខណ្ឌ ចំនួន៦បន្ថែមទៀតនៅរាជធានី-ខេត្តចំនួន៥។ នេះបើតាមសេចក្ដីសម្រេច​ដែលបណ្ដាញព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ។

បើតាមសេចក្ដីសម្រេចក្រុង ស្រុក ខណ្ឌ ចំនួន៦ថ្មីនោះរួមមាន៖

*​ទី១៖ ខណ្ឌបឹងកេងកង (រាជធានីភ្នំពេញ)

*ទី២៖​ ខណ្ឌកំបូល​ (រាជធានីភ្នំពេញ)

*ទី៣៖ ក្រុងកោះរ៉ុង (ខេត្តព្រះសីហនុ)

*ទី៤៖ ស្រុកតាំងគោក (ខេត្តកំពង់ធំ)

*ទី៥៖ ស្រុកតាលោសែនជ័យ (ខេត្តពោធិ៍សាត់)

*​ទី៦៖ ស្រុកបុរីអូរស្វាយសែនជ័យ (ខេត្តស្ទឹងត្រែង)។

 

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានដាក់សំណើរជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ដើម្បីពិនិត្យ និងសម្រេចលើការ កំណត់ចំនួនគណៈអភិបាលក្រុង ស្រុក ខណ្ឌ ផងដែរ។ ​ក្រសួងមហាផ្ទៃ ស្នើសុំកំណត់ថា ក្នុងមួយក្រុង ស្រុក ខណ្ឌថ្មីនេះ មានចំនួនគណៈអភិបាល៥នាក់៕​ប្រភពFreshnews

 

LEAVE A REPLY

Please enter your comment!
Please enter your name here