ចោរគាស់ដំបូលទម្លុះពិដាន យកទូរស័ព្ទដៃអស់ជាង ៦០គ្រឿង នៅក្រុងតាខ្មៅ

0
584

កណ្ដាល: នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល សហការជាមួយកម្លាំងនគរបាលជំនាញក្រុងតាខ្មៅ និងនគរបាលប៉ុស្ដិ៍រដ្ឋបាលតាខ្មៅ ចុះធ្វើការពិនិត្យសា្រវជ្រាវ ផ្ទះលក់ទូរស័ព្ទដៃយីហោ ឆាយ ហេងថ្មី មួយកន្លែង ក្រោយពីមានករណីជនមិនស្គាល់អត្ដសញ្ញាណហ៊ានលួចចូលគាស់ផ្ទះ ប្រមូលយកទូរស័ព្ទដៃ អស់ជាង៦០គ្រឿង ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យដែលចូលលួចគាស់ផ្ទះលក់ទូរស័ព្ទ ពុំស្គាល់អត្ដសញ្ញាណ រីឯជនរង គ្រោះជាម្ចាស់ផ្ទះឈ្មោះ ជុំ ប៉ូអាន ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ លក់ទូរស័ព្ទដៃ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ទ្រព្យសម្បត្ដិបាត់បង់មាន៖ ទូរស័ព្ទដៃចំនួន ៦៧គ្រឿង ក្នុងនោះ មានម៉ាក iphone ,ម៉ាកSumsung ,ម៉ាកOppo និងម៉ាកHuawei គិតជាទឹកប្រាក់ប្រហែលជាង១ម៉ឺន ដុល្លារសហរដ្ឋអាមេរិក ។

ក្រោយពីជនរងគ្រោះជាម្ចាស់ផ្ទះ ឈប់លក់ទូរស័ព្ទរួច (ដល់វេលាម៉ោងសម្រាក) ជនរងគ្រោះបាន បិតទ្វារ និងចាក់សោផ្ទះរបស់ខ្លួន ហើយនាំក្រុមគ្រួសារឡើងទៅដេក លើឡៅតឿជាន់ទី១ ដោយផ្ទះជនរងគ្រោះមាន៣ជាន់ ជាប្រភេទផ្ទះល្វែង រីឯជាន់ផ្ទាល់ដី ដាក់តាំងលក់ទូរស័ព្ទដៃ ដោយគ្មានអ្នកដេកយាមឡើយ ។ លុះព្រឹកឡើង វេលាម៉ោង៨ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះជាម្ចាស់ផ្ទះរឮកពីដេកវិញ បានចុះមកក្រោមផ្ទះ ក៏បានឃើញមានស្នាមរើកកាយទូរដាក់ ទូរស័ព្ទ ហើយទូរស័ព្ទបាត់អស់ជាង៦០គ្រឿង ដោយគិតថា ផ្ទះរបស់ខ្លួន មានចោរលួចគាស់ចូល នៅពេលនោះក៏រាយការណ៍ជូន សមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលតាខ្មៅ ដើម្បីធ្វើការពិនិត្យ ស្រាវជ្រាវ ។


បន្ទាប់ពីកម្លាំងនគរបាលប៉ុស្ដិ៍ទទួលបានព័ត៌មានខាងលើ ភ្លាមនោះក៏រាយការណ៍បន្ ដទៅកម្លាំងនគរបាលជំនាញក្រុងតាខ្មៅ និងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលខេត្ដកណ្ដាល ចុះមកធ្វើការពិនិត្យ ស្រាវជ្រាវឃើញថា បានធ្វើសកម្មភាព នៅវេលាម៉ោង១ រំលងអធ្រាត ឈ្លៀតពេលដែលម្ចាស់ផ្ទះគេងលក់ ដោយគាស់ដំបូលផ្ទះ ទម្លុះពិដាន ទម្លាក់ខ្លួន ចុះមក ជាន់ផ្ទាល់ដី ហើយធ្វើសកម្មភាពរើកកាយទូរ យកទូរស័ព្ទ ហើយគេចខ្លួនបាត់ស្រមោល ៕

LEAVE A REPLY

Please enter your comment!
Please enter your name here