ចេះលើកដៃយកទៅរួច បុរស២នាក់នេះជាអ្នកទិញលក់អេតចាយ មិនប្រយត្ន័ក៍ជ្រុលទៅគៀរប៉ះរថយន្តគេ ម្ចាស់រថយន្តតម្រូវអោយសងសំណងរហូតទៅដល់…

0
372

ក្រុងព្រះសីហនុ-(ជ្រុងមួយក្នុងសង្គម) បុរស២នាក់នេះជាអ្នកទិញលក់អេតចាយ ពេលបត់ម៉ូតូរុឺម៉ក ដឹកអេតចាយមិនប្រយត្ន័ក៍ជ្រុលទៅគៀរប៉ះរថយន្តគេមួយគ្រឿង(បើកបរដោយបុរសជនជាតិខ្មែរ) កាលពីល្ងាចថ្ងៃ៣សីហា២០១៩នៅម្តុំឃ្លាំងលើ ក្នុងនោះក្រោយកើតហេតុ ភាគីខាងម្ចាស់រថយន្ត តម្រូវអោយសងសំណង30$(១២មុឺនរៀល)សម្រាប់យកទៅជួសជុល (អនុញ្ញាតសុំរក្សាសិទ្ធិមិនបង្ហាញ អត្តសញ្ញាណភាគីខាងរថយន្ត)។

ដោយយល់ថាខ្លួនពិតជាមានកំហុសមែននិងសុំការយោគយល់ពីភាគីខាងរថយន្តមិនបាន បុរសអ្នកទិញលក់អេតចាយនេះក៍ប្រមែប្រមូលលុយជាប់នឹងខ្លួន មានទាំងក្រដាស៥ពាន់រៀល ,ក្រដាស២ពាន់ ,១ពាន់ រហូតដល់៥០០រៀល ទម្រាំនឹងគ្រប់បង់អោយទៅភាគីខាងរថយន្តចំនួន១២មុឺនរៀល។ករណីនេះ ខាងប៉ូលីសចរាចរណ៍ដែលចុះទៅសម្របសម្រួល ក្រោយបានអប់រំណែនាំ ដល់បុរសអ្នកបើកម៉ូតូរុឺម៉ក ដឹកអេតចាយអោយប្រុងប្រយត្ន័ពេលបើកបររួចមក និងដោយមើលទៅទំនង ជាអាណិតដល់ បុរសទាំង២នាក់នេះដែលប្រមែប្រមូលលុយសងគេទាំងទឹកភ្នែកផងនោះ បងប្អូនប៉ូលីសនិងពលរដ្ឋខ្លះទៀត នៅកន្លែងកើតហេតុ ក៍បាននាំគ្នាបរិច្ចាគជាថវិកាខ្លះជួយឧបត្ថម្ភ ដល់បុរសអ្នកទិញលក់អេតចាយ ទាំង២នាក់នោះ ក្នុងមនោសញ្ចេតនាអាណិត ។

នៅចំពោះមុខប៉ូលីស ក្រោយទទួលបានការឧបត្ថម្ភនេះ បុរសទាំង២លើកដៃសំពះជាមួយនឹងការអះអាងថា នឹងប្រុងប្រយត្ន័មិនអោយមានកំហុសពេលបើកបរលើកក្រោយៗទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here