ភ្នំពេញ៖ ស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មា កំពុងលេចរូបរាង ជាបណ្តើរៗហើយ ដោយលាតសន្ធឹងកាត់ ទន្លេមេគង្គ តភ្ជាប់រវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។
ក្រសួងសាធារណការ ឱ្យដឹងនៅថា ស្ពាននេះ ត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ប្រារព្ធពីធីបើកការដ្ឋានសាងសង នាព្រឹកថ្ងៃសុក្រ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។
ក្រសួងសាធារណការនិងដឹកជញ្ជូន បានយកចិត្តទុកដាក់លើ ការសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មា ឲ្យលេចនូវរូបរាងជាបណ្តើរៗ។
ស្ពាននេះ នឹងចូលរួមចំណែកសម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ចំណេញនៅពេលវេលា ជួយកាត់បន្ថយការកកស្ទះ និងជាចំណែកដ៍សំខាន់ជម្រុញលើការអភិវឌ្ឍ នៃកំណើនវិស័យដឹកជញ្ជូនឆ្លងតំបន់ឲ្យកាន់តែមានភាពរីកចម្រើនថែមទៀត៕
ប្រភព៖ FB