ភ្នំពេញ៖ បុរសជនជាតិចិន៣នាក់ ច្របាច់ករ នឹងវាយអ្នករត់កង់បីឥណ្ឌា បង្ករការភ្ញាក់ផ្អើលទាំងយប់នៅខណ្ឌចំការមន ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទី យប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១៩៩ កែងផ្លូវ៣១០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។
យោងតាមសំដីរបស់ជនរងគ្រោះបានអោយដឹងថា៖
មុនពេលកើតហេតុរូបគាត់បានដឹកបុរសជនជាតិចិនចំនួន៣នាក់មកពីផ្សារព្រៃទារបំណងទៅណាហ្គា ក្នុងតម្លៃ៥ដុល្លារ ខណ:ដឹកជិះដល់វិមានឯករាជ្យបុរសជនជាតិចិននោះ ក៏ឲ្យត្រឡប់ក្រោយវិញ ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែនាំគ្នាចាប់ច្របាច់.ក វាយរូបគាត់ ភ្លាមនោះប្រជាពលរដ្ឋដែលនៅក្បែរនោះ បានចេញមកជួយដោយចាប់វាយ ធ្វើឲ្យបុរសជនជាតិចិន២នាក់ ភ័យរត់គេចខ្លួនអស់ ចំណែកម្នាក់ទៀតត្រូវបានប្រជាពលរដ្ឋឃាត់ជាប់ដកហូតទូរសព្ទ័ រួចប្រគល់អោយសមត្ថកិច្ចយកទៅសួរនាំ។
តាមសំដីជនជាតិចិនម្នាក់ដែលសមត្ថកិច្ចឃាត់ បាននិយាយប្រាប់ឲ្យដឹងថា៖ មុនពេលកើតហេតុពួកគាត់ជិះកង់បីចេញពីផ្សារព្រៃទារបំណងទៅទូតចិន តែតៃកុងបានបើកខុសផ្លូវដែលខ្លួនចង់ទៅហើយស្មានតែដឹកយកទៅកន្លែងគ្រោះថ្នាក់ដល់ពួកគាត់ទើបនាំគ្នាភ័យហើយចាប់ឲ្យតៃកុងឈប់ភ្លាមនោះក៏មានគេព្រួតវាយតែម្តង។
សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងបានធ្វើការសម្របសម្រួលគ្នាខាងម្ចាស់កង់បីឥណ្ឌាទារថ្លៃដឹក១០ដុល្លារហើយក៏ប្រគល់ទូរស័ព្ទឲ្យវិញ តែជនជាតិម្នាក់ដែលប្រជាពលរដ្ឋឃាត់បាន មិនព្រមឲ្យលុយ១០ដុល្លារទេ ៕
ប្រភព៖ FB