គ្រោះថ្នាក់ចរាចរណ៍នៅស្រុកព្រៃនប់ទៀតហើយ !!រថយន្ត២គ្រឿង បុកគ្នាទាំងព្រលឹម បណ្តាលមនុស្សប្រុស ស្រីចំនួន៦​នាក់ របួសធ្ងន់ស្រាល នៅផ្លូវជាតិលេខ៤ក្នុងឃុំ ជើងគោ

0
250

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោងជិត៥ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ មានគ្រោះថ្នាក់ចរាចរមួយកើតឡើងនៅផ្លូវជាតិលេខ៤ ចំណុច km175 -176 ក្នុងភូមិត្រពាំងមូលឃុំ ជើងគោ ស្រុកព្រៃនប់ រវាង រថយន្តមួយគ្រឿងម៉ាក KING LONG បើកបរដោយឈ្មោះ ស្រ៊ុន ឡុងហេង ភេទប្រុស មានទីលំនៅក្រុង /ខេត្តព្រះសីហនុ និង មានអ្នករួមដំណើរ ចំនួន០៥អ្នក បានប៉ះជាមួយរថយន្តមួយគ្រឿង មិនស្គាល់ភិនភាគនិងអ្នកបើកបរ ដោយសារក្រោយកើតហេតុបានបើករត់គេច មានទិសដៅ ផ្ទុយគ្នា ។


សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឲ្យមនុស្ស រងរបួសចំនួន 06 នាក់

1.ឈ្មោះ ស្រ៊ុន ឡុងហេង អ្នក បើកបររថយន្ត KING LONG រងរបួសធ្ងន់

2.ឈ្មោះ ទូ ហ៊ូទុង ភេទប្រុស អាយុ 37ឆ្នាំ (ជនជាតិ ចិន) មានទីលំនៅ ក្រុងព្រះសីហនុ រងរបួសស្រាល

3.ឈ្មោះ ហុិន ស្រីពេជ្រ ភេទស្រី អាយុ 29ឆ្នាំ មានទីលំនៅភូមិ4 សង្គាត់4 ក្រុងព្រះសីហនុ របួសស្រាល

4.ឈ្មោះ ហង្ស ចាន់ចំរើន ភេទស្រី អាយុ 25ឆ្នាំ មានទីភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

5.សាំង សារឿន ភេទស្រី អាយុ 29ឆ្នាំ មានទីភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងអ្នករួមដំណើរម្នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់ ។

បច្ចុប្បន្ន អ្នករងរបួស បានយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ឯកជនវាលរេញ ចំណែករថយន្តត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅអធិដ្ឋាននគរបាលស្រុកព្រៃនប់ ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here