ទឹកជំនន់កំពុងលិចលង់​ បំផ្លិចបំផ្លាញផល​ដំណាំ​ ផ្លូវថ្នល់និងលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួនក្នុង​ ស្រុកសំឡូត

0
436

ខេត្តបាត់ដំបង៖ តាមសេចក្តីរាយការណ៍បានអោយដឹងថា៖នៅព្រឹកថ្ងៃ​ ច័ន្ទ​ ៥ទី​ ៥​ ខែ​ សីហា​ ឆ្នាំ​២០១៩​ នេះ​ស្ថានភាពជំនន់ទឹកភ្លៀងកំពុងលិចលង់នៅក្នុងភូមិសាស្ត្រកំពុងបង្កនូវការលិចលង់​ ផល​ដំណាំផ្លូវធ្វើដំណើរ និងលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួនពិសេសក្នុងឃុំតាតោក​ស្រុកសំឡូត​ ខេត្តបាត់ដំបង​ ។

ទឹកជំនន់នាពេលនេះកំពុងបង្កនូវការលិចលង់​ ផល​ដំណាំ​ ផ្លូវធ្វើដំណើរ និងលំនៅដ្ឋាន ប្រជាពលរដ្ឋមួយចំនួនពិសេសក្នុងឃុំតាតោក​ ស្រុកសំឡូត​ និងឃុំផ្សេងទៀតនៅរ៉បស្ទឹងក្រញូង​ ស្រុកសំឡូត​ ។ ក្នុងលក្ខណ:បែបនេះគឺជាក្តីបារម្មណ៍​ប្រសិន​បើស្ថានភាពអាកាសធាតុនៅតែបន្តមាន​ភ្លៀងធ្លាក់ជាបន្តទៀតនោះ។

ផ្អែកតាមទិដ្ឋភាពបែបនេះ​ថ្នាក់ដឹកនាំស្នងការ​ដ្ឋាននគរបាលខេត្តបាលដំបង​ ស្នើដល់មន្ត្រីនគរបាលជាតិ​ ដែល​ឈរជើងនៅមូលដ្ឋាននោះត្រូវត្រៀមលក្ខណ:​ មធ្យោបាយ​ សម្ភារ:ដើម្បីចេញអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ​ សត្វពាហន:​ទៅកាន់ទីសុវត្ថិភាព​និងដោះស្រាយ​ការលំបាក​របស់ប្រជាពលរដ្ឋបានទាន់​ពេលវេលា៕(រូបភាពវរ:ព្រំដែនគោក៣១០និងក្រុមប្រតិកម្មរហ័ស)

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

LEAVE A REPLY

Please enter your comment!
Please enter your name here